2026-02-23
គិត បុប្ផា
2026-02-23
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង Bengaluru នៃសាធារណរដ្ឋឥណ្ឌា រួមគ្នាជំរុញក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដ៏ធំ Indigo Airlines ហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru (ហៅពីមុន Bangalore) ដើម្បីជំរុញកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាឱ្យកាន់តែច្រើនឡើង។
ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំ ទីក្រុង Bengaluru (ឈ្មោះពីមុន Bangalore) រដ្ឋ Karnataka សាធារណរដ្ឋឥណ្ឌា ប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយលើកកម្ពស់សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជា ជូនដល់វិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌា ជាពិសេសអ្នករស់នៅ និងធ្វើអាជីវកម្មនៅទីក្រុង Bengaluru (Bangalore) និងបណ្តាក្រោមដែនសមត្ថកិច្ចរបស់ស្ថានកុងស៊ុល។
ជាមួយគ្នានេះ លោក Karthik Tallam ក៏បានគូសបញ្ជាក់ពការពង្រឹងពង្រីកកិច្ចសហការលើវិស័យទេសចរណ៍រវាងខេត្តសៀមរាប និងរដ្ឋ Karnataka បន្ថែមទៀតក្រោមក្របខណ្ឌកិច្ចព្រមពៀងទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងរដ្ឋ Karnataka ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ2025 កន្លងមក។
ឯកឧត្តម ហួត ហាក់ ក៏បានស្នើលោកកុងស៊ុលកិត្តិយស បន្តជួយផ្សព្វផ្សាយព័ត៌មានពិតអំពីស្ថានភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័សរបស់កម្ពុជា ដល់ប្រជាពលរដ្ឋនិងវិនិយោគិនឥណ្ឌា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលការពិត កម្ពុជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងសន្តិសុខ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអរគុណចំពោះតួនាទីដ៏សកម្មរបស់លោកកុងស៊ុលកិត្តិយស ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជានៅឥណ្ឌា រួមទាំងគំនិតផ្តួចផ្តើមដ៏ល្អនាពេលនេះ ដែលពិតជាជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឥណ្ឌាមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី