2026-01-23
ទូច សូរិយា
2026-01-23
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងដំណាក់កាលទី១នេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំបំពាក់អំពូលថ្មីបំភ្លឺសាធារណៈ ដោយចាប់ផ្ដើម ពីមុខភោជនីយដ្ឋាន ហាវអាន រហូតដល់ វេទិកាអ៊ុំទូក និងចាប់ពី វេទិកាអ៊ុំទូក រហូតដល់មុខវត្តដីក្រុងកំពង់ ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ក្រុមហ៊ុន មេគង្គអេមើជេទីខបភើរេសិន (MAC) ត្រូវចុះសិក្សាពីការត្រៀមបំពាក់អំពូលបំភ្លឺផ្លូវ ចាប់ពីរង្វង់មូលសេះហោះ ដល់រង្វង់មូលស្ពានគីហ្សូណា និងបំពាក់អំពូលភ្លើងដែលខូចៗ ឡើងវិញនៅវិមានឯករាជ្យ រហូតដល់សាលាខេត្តកំពង់ចាម។ អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ក្រុមហ៊ុនអគ្គិសនីឱ្យបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ជួសជុលបង្គោល និងអំពូលភ្លើងចាស់ៗឡើងវិញ ស្ថិតក្រុងកំពង់ចាម ដើម្បីឱ្យមានភាពស្រស់បំព្រងទ្វេរឡើង និងជួយលើកសម្រស់ក្រុងកំពង់ចាមកាន់តែទាក់ទាញភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកំសាន្ត ដែលគម្រោងទាំងនេះ ត្រូវធ្វើឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។
ឯកឧត្តមអភិបាលខេត្ត បានចាត់លោកនាយករងរដ្ឋបាលសាលាខេត្ត ចុះសិក្សាជាមួយក្រុមហ៊ុន វាយតម្លៃចំនួនដែលត្រូវបំពាក់អំពូលថ្មីចំនួនប៉ុន្មាន ជួលជុលឡើងចំនួនប៉ុន្មាន និងតម្លៃនៃការធ្វើថ្មី និងជួសជុលអស់ចំនួនប៉ុន្មាន ដើម្បីឱ្យរដ្ឋបាលធ្វើការអនុម័តទូទាត់ឱ្យក្រុមហ៊ុន។ ឯកឧត្តមអភិបាលខេត្ត ក៏ណែនាំដល់ក្រុមហ៊ុនត្រូវធ្វើការបំពាក់អំពូលបំភ្លឺសាធារណៈថ្មី និងជួសជុលឡើងវិញឱ្យបានរួចរាល់នៅត្រឹមដំណាច់ខែមិនា ឆ្នាំ២០២៦ ដើម្បីរដ្ឋបាលខេត្តត្រៀមរៀបចំពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ កាន់តែស្រស់ស្អាតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ចាមផង និងភ្លៀវទេសចរណ៍ជាតិ អរន្តជាតិ។
ក្រុមហ៊ុនមេគង្គអេមើជេទីខបភើរេសិន នឹងផ្លាស់ប្តូរអំពូលអគ្គិសនីបំភ្លឺសាធារណៈពីការផ្ញើខ្លួនតាមបង្គោលបេតុងនានា មកបំពាក់លើបង្គោលដែក ជារបស់ក្រុមហ៊ុន ហើយអំពូលភ្លើងបំភ្លឺសាធារណៈសរុបមានចំនួន ១ ៧៣៨អំពូល ក្នុងនោះអំពូលបំពាក់តាមបង្គោលបេតុងនានាមានចំនួន ១ ១៣១បង្គោល និងបំពាក់លើបង្គោលដែកជារបស់ក្រុមហ៊ុនមានចំនួន ៤១០បង្គោល៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី