SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងការងារ លើកទឹកចិត្តឱ្យអតីតពលករ ពិចារណាជ្រើសរើសការងារក្នុងស្រុក ដែលបន្ថែមលើប្រាក់ឈ្នួល


រដ្ឋមន្រ្តីក្រសួងការងារ លើកទឹកចិត្តឱ្យអតីតពលករ ពិចារណាជ្រើសរើសការងារក្នុងស្រុក ដែលបន្ថែមលើប្រាក់ឈ្នួល
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-24

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-24

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកទឹកចិត្តឱ្យអតីតពលករ ពិចារណាជ្រើសរើសការងារក្នុងស្រុក ដែលបន្ថែមលើប្រាក់ឈ្នួល ទទួលបានអត្ថប្រយោជន៍ជាច្រើនទាំងពេលបច្ចុប្បន្ន និងអនាគត តាមរយៈការប្រើប្រាស់ប័ណ្ណ ប.ស.ស. ជាពិសេសជួយសម្រាលបន្ទុកគ្រួសារពេលមានជំងឺ ឬចាស់ជរា។

ឯកឧត្តម ហេង សួរ បន្តថា ប៉ុន្តែបើជ្រើសរើសការងារក្រៅប្រទេស អតីតពលករខ្មែរ គួរតែទៅធ្វើការនៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់។ នាឱកាស សហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន៤ ជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម មានប្រសាសន៍ថា វេទិកានេះបង្ហាញឱ្យយ៉ាងច្បាស់អំពីការរួមគ្នាថែរក្សាប្រពៃណីដ៏ល្អនៃស្មារតី «ខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» ដែលផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម ផ្តល់ភាពជឿជាក់ដល់បងប្អូន ដែលកំពុងស្វែងរកការងារ ដើម្បីឱ្យមានឱកាសរួមគ្នាកសាង និងអភិវឌ្ឍន៍ជាតិបន្តទៀត។

ក្នុងកម្មវិធី ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសួនមានជ័យ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានបងប្អូនពលករ និងយុវជនចូលរួមប្រមាណ ៧០០នាក់ ឯកឧត្តម ហេង សួរ ក៏បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការផ្តល់ឱកាសការងារ និងការបង្កើតមុខរបរជូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលត្រូវដោះស្រាយបញ្ហាជីវភាពពលរដ្ឋផង និងការឈ្លានពានផងតាមរយៈមធ្យោបាយការទូត និងច្បាប់អន្តរជាតិជាដើម។ យើងមានការឈឺចាប់ពីការឈ្លានពាន តែមិនត្រូវបាក់ទឹកចិត្ត បណ្តោយឱ្យក្លាយជាកម្លាំងមួយដែលសង្កត់យើងនោះទេ គឺយើងត្រូវតែរឹងមាំ អត់ធ្មត់ ខិតខំតស៊ូពង្រឹងសមត្ថភាព សាមគ្គីភាព គ្រប់គ្រងឱកាស និងពង្រឹងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលស្វែងរកឧត្តមភាពឡើងវិញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី