2026-01-26
ទូច សូរិយា
2026-01-26
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីនាំយកឱកាសការងារដោយផ្ទាល់ជូនដល់អតីតពលករ និងយុវជនក្នុងមូលដ្ឋានជាង ២ពាន់កន្លែង។
ក្នុងឱកាសនោះ ឯកឧត្តម សាន គឹមហុង អនុរដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុន សហគ្រាស និងរោងចក្រចំនួន៥ កំពុងផ្ដល់ឱកាសការងារសរុបចំនួន ២ ៦៥០ កន្លែង លើមុខជំនាញផ្សេងៗគ្នា វេទិកានេះបានទាក់ទាញប្រជាពលរដ្ឋ និងយុវជនចូលរួមប្រមាណ ៥០០ នាក់ ដើម្បីស្វែងរកការងារធ្វើភ្លាមៗ និងចុះឈ្មោះចូលរៀនជំនាញ TVET។
ឯកឧត្តម សាន គឹមហុង បានលើកទឹកចិត្តដល់យុវជន និងពលករ ឱ្យចាប់យកឱកាសការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ (TVET 1.5M) ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលខ្ពស់នាពេលអនាគត។ នេះគឺជាគោលនយោបាយចម្បងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណងផ្តល់ជំនាញTVET យ៉ាងតិចមួយដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី