SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្រ្តីកសិកម្ម លើកទឹកចិត្តអង្គការ WWF ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​លើការអភិរក្ស ​និងអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព​ និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន 


រដ្ឋមន្រ្តីកសិកម្ម លើកទឹកចិត្តអង្គការ WWF ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​លើការអភិរក្ស ​និងអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព​ និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន 
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-28

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-28

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ លើកទឹកចិត្តលោក​ Chris Howe នាយកផ្នែកវាយតម្លៃការងារអភិរក្សប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ WWF អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ​ និងភាគជាដៃគូរថែមទៀតទាំងការអភិរក្ស​និងអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព​ និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

ក្នុងជំនួប កាលពីថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ បានពិភាក្សាការងារអំពីភាពជាដៃគូ​ ការស្វែងរកការគាំទ្របន្ថែម​ ការគ្រប់គ្រងសហគមន៍នេសាទ​ សហគមន៍ព្រៃឈេី​ រួមជាមួយនឹងការលើកទឹកចិត្តអង្គការ WWF កម្ពុជា​ សំដៅជួយគាំទ្រអភិរក្ស និងអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម​ ក៏បានលើកឡើងពីភាពជោគជ័យក្នុងការអភិរក្សធនធានធម្មជាតិ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លេីសត្វផ្សោតទន្លេមេគង្គ​ ដែលជារតនសម្បត្តិរបស់កម្ពុជា និងពិភពលោក​ ជាក់ស្តែងអត្រាស្លាប់សូន្យនៃសត្វផ្សោតក្នុងឆ្នាំ២០២៥៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី