2026-01-28
ទូច សូរិយា
2026-01-28
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងធម្មការនិងសាសនា ស្តីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ទេសចរណ៍សាសនា» ដើម្បីសម្រេចឱ្យបាននូវគោលបំណងបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីសក្ដានុពលទេសចរណ៍សាសនានៅកម្ពុជា បង្កើនការទាក់ទាញភ្ញៀវទេសចរតាមរយៈការបង្កើត និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនានៅកម្ពុជា ការរៀបចំវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងមគ្គុទ្ទេសក៍សម្រាប់ទេសចរណ៍សាសនា និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការរៀបចំជាផលិតផលទេសចរណ៍សាសនា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វិស័យទេសចរណ៍ និងវិស័យសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងអាចបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងន័យនេះ អនុស្សរណៈនៃការយោគយល់គ្នា គឺជាការបញ្ជាក់អំពីទស្សនវិស័យរួម ក្នុងការលើកកម្ពស់ទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ ដោយការអភិវឌ្ឍវិស័យទេសចរណ៍ ត្រូវឈរលើគោលការណ៍ភាពធន់ និរន្តភាព បរិយាបន្ន និងត្រូវរក្សាអត្តសញ្ញាណវប្បធម៌ និងការគោរពនូវគុណតម្លៃរបស់សាសនាទាំងអស់។ តាមរយៈនេះ កិច្ចសហការជាមួយក្រសួងធម្មការ និងសាសនា គឺជាកត្តាលីករគន្លឹះដ៏សំខាន់ ក្នុងការបំលែងមរតកសម្បត្តិវប្បធម៌ និងសាសនា ទៅជាថាមពលអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
ឯកឧត្តម ហួត ហាក់ សង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាគំរូនៃកិច្ចសហការអន្តរក្រសួង ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែង ដល់វិស័យទេសចរណ៍ វិស័យសាសនា សហគមន៍មូលដ្ឋាន និងសង្គមជាតិទាំងមូល តួយ៉ាង អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរបន្ថែមមួយកម្រិតទៀត ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្រោមស្មារតី រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដោយឈរលើគោលការណ៍បុរេសកម្ម សកម្ម និងអន្តរសកម្ម ដើម្បីចូលរួមជំរុញកំណើនទេសចរណ៍ផ្ទៃក្នុង និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត ក៏ដូចជាការលើកកម្ពស់គុណតម្លៃនៃសាសនា សីលធម៌សង្គម និង អត្តសញ្ញាណជាតិ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី