SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្រ្តីទេសចរណ៍ ណែនាំឱ្យអាស៊ាន-ឥណ្ឌា តភ្ជាប់ផ្លូវអាកាស ផ្លូវសមុទ្រ និងទេសចរណ៍តាមនាវាទេសចរណ៍


រដ្ឋមន្រ្តីទេសចរណ៍ ណែនាំឱ្យអាស៊ាន-ឥណ្ឌា តភ្ជាប់ផ្លូវអាកាស ផ្លូវសមុទ្រ និងទេសចរណ៍តាមនាវាទេសចរណ៍
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-31

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-31

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ឥណ្ឌាបន្ថែម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីទេសចរណ៍ ណែនាំឱ្យយកចិត្តទុកដាក់លើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍, ការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវអាកាស ផ្លូវសមុទ្រ និងទេសចរណ៍តាមនាវាទេសចរណ៍, ការពង្រឹងកិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាពនិងបរិយាបន្ន និងការពង្រឹងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌា លើកទី១៣ ឯកឧត្តមរដ្ឋមន្ត្រីហួត ហាក់ បានកត់សម្គាល់ចំពោះវឌ្ឍនភាពវិជ្ជមានដែលសម្រេចបាន ក្រោមក្របខណ្ឌនៃផែនការការងារទេសចរណ៍អាស៊ាន-ឥណ្ឌា ឆ្នាំ២០២៣-២០២៧ ព្រមទាំងការអនុវត្តប្រកបដោយជោគជ័យនៃឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌា ឆ្នាំ២០២៥។ ក្នុងបរិបទនេះ កម្ពុជា ក៏បានបញ្ជាក់អំពីការអនុវត្តដោយជោគជ័យនៃឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលឥណ្ឌា គឺជាទីផ្សារមួយដ៏មានសក្តានុពលសម្រាប់កម្ពុជា។ ជាពិសេសការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដែលី ព្រមទាំងរវាងទីក្រុងសៀមរាប និងទីក្រុងកុលកាតា បានលើកកម្ពស់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញលំហូរភ្ញៀវទេសចរឥណ្ឌាឱ្យកើនឡើងបន្ថែមទៀត។

កម្ពុជា គឺជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងបានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅភ្ញៀវទេសចរឥណ្ឌាបន្ថែមទៀត មកទស្សនាតំបន់ទេសចរណ៍បេតិកភណ្ឌ គោលដៅទេសចរណ៍សាសនា និងគោលដៅទេសចរណ៍ផ្នែកសុខុមាលភាពព្រមទាំងផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។ គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌាលើកទី១៣ មានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១, ឯកឧត្តមអគ្គលេខាធិការរងអាស៊ាន, ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំអាស៊ាន ព្រមទាំងប្រតិភូប្រមាណ ១០០នាក់ ក្រោមអធិបតីភាពរបស់សហប្រធាន លោកជំទាវ ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និង ឯកឧត្តម Gajendra Singh Shekhawat រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋឥណ្ឌា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី