SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ និងតំណាងUNថ្មី បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលជំនាញ


ក្រសួងការងារ និងតំណាងUNថ្មី បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលជំនាញ
សង្គមជាតិ-សេដ្ឋកិច្ច

2026-02-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-02-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី (UN) ប្រចាំកម្ពុជា ដាក់គោលដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលជំនាញ។ 

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងអំពីយុទ្ធសាស្រ្តសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក៏ដូចជាកម្មវិធីការងារសម្រាប់យុវជន តាមរយៈកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP), កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) និងការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល។

ឯកឧត្ដម ហេង សួរ ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ, ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត, ការផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គម និងការផ្តល់ឱកាសការងារសម្រាប់យុវជន ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃតាមរយៈការរៀបចំវេទិកាការងារនៅទូទាំងប្រទេស។ 

ឯកឧត្តម បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដោយបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដំណាក់កាលបន្ទាប់នេះ នឹងផ្តោតសំខាន់លើការអភិវឌ្ឍជំនាញសម្រាប់យុវជន និងកម្លាំងពលកម្មកម្ពុជា ប្រកបដោយផលិតភាពខ្ពស់ ប្រសិទ្ធភាព និងសក្ដិសិទ្ធភាព ដែលស្របតាមគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ 

លោកស្រី អាន់ឌ្រេវ៉ា តំណាងUNថ្មី បានកោតសរសើរចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អង្គការសហប្រជាជាតិ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព តាមរយៈវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ភាពរហ័សរហួន និងការសម្របសម្រួលយ៉ាងល្អ ដើម្បីកសាងអនាគតដែលរួមបញ្ចូល និងមានភាពធន់សម្រាប់ប្រជាជនកម្ពុជា៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី