SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ និង ADB បន្តជំរុញកិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញនៅកម្ពុជា 


ក្រសួងការងារ និង ADB បន្តជំរុញកិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញនៅកម្ពុជា 
សង្គមជាតិ-សេដ្ឋកិច្ច

2026-02-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-02-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិភាក្សាការងារជាមួយលោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងជំនួបនេះ ឯកឧត្ដម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផកន្លងមក តាមរយៈកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងបានផ្ដល់នូវអនុសាសន៍គន្លឹះក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរលូន ជាពិសេសនៅក្នុងការចូលរួមពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍជំនាញ យន្តការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជំនាញជាដើម។

ជាមួយគ្នានេះ លោកស្រី យ៉ាស្មីន ស៊ីឌីគី បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រសម្រាប់វិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។​ លោកស្រី យ៉ាស្មីន ស៊ីឌីគី ក៏បានសរសើរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជារួម និងដោយឡែកជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍជំនាញជាតិ ដែលចូលរួមពង្រឹងផលិតភាព ភាពធន់កម្លាំងពលកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី