SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងសាធារណការ ពិភាក្សាដោះស្រាយបញ្ហាផ្លូវថ្នល់ ដែលកំពុងកើតមានបច្ចុប្បន្ន


ក្រសួងសាធារណការ ពិភាក្សាដោះស្រាយបញ្ហាផ្លូវថ្នល់ ដែលកំពុងកើតមានបច្ចុប្បន្ន
A+ A-

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាពិនិត្យផ្ដោតសំខាន់លើបញ្ហាប្រឈម ក៏ដូចជាចំណុចខ្វះខាតរបស់អគ្គនាយកដ្ឋានជំនាញទាំង៦ របស់ក្រសួង និងការដាក់ចេញនូវយន្តការដោះស្រាយ ចក្ខុវិស័យ និងយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។

ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សាលើ (១). ការពង្រីក និងពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រួមទាំងយន្តការដោះស្រាយបញ្ហាផ្លូវថ្នល់ ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន, (២). ជំរុញលើកកម្ពស់ការដឹកជញ្ជូនបៃតង ការដឹកជញ្ជូនសាធារណៈ និងការដឹកជញ្ជូនឆ្លាតវៃ រួមជាមួយនឹងការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្ដល់សេវាសាធារណៈ, (៣) ការគិតគូរអំពីប្រសិទ្ធភាពគ្រប់គ្រងប្រតិបត្តិការនិងការថែទាំសមិទ្ធផលក្នុងវិស័យទឹកកខ្វក់ និងជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមទីក្រុង និងទីប្រជុំជនសំខាន់ៗ។

(៤). ការដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីប្រើប្រាស់សក្ដានុពល និងកាលានុវត្តភាព ដែលពាក់ព័ន្ធនឹងបណ្ដាញផ្លូវទឹក ឱ្យទៅជាមធ្យោបាយនៃការដឹកជញ្ជូនថ្មីមួយទៀត និង (៥). ការសម្របសម្រួល និងជំរុញការអនុវត្តគម្រោងនានានៅក្នុងក្របខណ្ឌឡូជីស្ទីក ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាង។ អគ្គនាយកដ្ឋានជំនាញទាំង៦ របស់ក្រសួងសាធារណការ រួមមាន៖ អគ្គនាយកដ្ឋានសាធារណការ, អគ្គនាយកដ្ឋានបច្ចេកទេស, អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងអគ្គនាយកដ្ឋានភស្តុភារកម្ម។

ក្រៅពីពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងក្រុមពិភាក្សាទី១ ស្ដីពីបញ្ហាប្រឈម ដំណោះស្រាយ និងយុទ្ធសាស្ត្រ នៃការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន ក្រសួង ក៏បានរៀបចំកិច្ចពិភាក្សា (PANEL DISCUSSION) ដែលចែកចេញជាក្រុមពិភាក្សា ៣ផ្នែករួមមាន៖ (១).បញ្ហាប្រឈម ដំណោះស្រាយ និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន, (២).ការគ្រប់គ្រង និងតាមដានការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍ និង (៣).ការពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ថវិកាជាតិ៕





នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី