2026-02-12
ទូច សូរិយា
2026-02-12
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងបន្តចូលរួមរៀបចំ Çពិព័រណ៍ចិន-អាស៊ាន លើកទី២៣ (The 23rd China-ASEAN Expo)È ដែលនឹងរៀបចំដោយគណៈកម្មការរៀបចំពិព័រណ៍ចិន- អាស៊ានពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។
តាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្ម ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកានៃការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន។ ដើម្បីបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិនឱ្យដល់គោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់ ក្រសួងពាណិជ្ជកម្មក្នុងនាមដៃគូសហការ រៀបចំ បានជំរុញឱ្យធុរជន សហគ្រិន វិនិយោគិន ផលិតករកម្ពុជា និងសាធារណជន ដែលមានបំណងចូលរួមតាំងបង្ហាញ/លក់ផលិតផល/សេវាកម្ម និងចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករចិន និងអាស៊ាន សូមរៀបចំដាក់ពាក្យចូលរួមពិព័រណ៍ខាងលើ និងព្រឹត្តិការណ៍អមផ្សេងៗតាមរយៈ https://www.form.gov.kh/697198df856aae00129614aa ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែម ធុរជន សហគ្រិន វិនិយោគិន ផលិតករកម្ពុជា និងសាធារណជន អាចទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តាមរយៈទូរសព្ទលេខ៖ +៨៥៥ ៨៩ ៩១១ ១០១ / +៨៥៥ ១៧ ៧៥៩ ៥៦៧ / +៨៥៥ ៨៧ ៧៥៥ ៥៥១ ឬតាមរយៈអុីម៉ែល san.phirun@moc.gov.kh / meas.vanna@moc.gov.kh / tong.rita@moc.gov.kh ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី