2026-03-10
ទូច សូរិយា
2026-03-10
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡងចាប់ពីថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៦ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៦។
ជាមួយគ្នានេះ នឹងមានជំនួបទ្វេភាគីរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយសមភាគី និងថ្នាក់ដឹកនាំរបស់នូវែលសេឡង់ និងអូស្ត្រាលី ផ្តល់ឱកាសដ៏ល្អដើម្បីពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក៏ដូចជាចូលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាពក្នុងតំបន់ និងសកលលោក។
ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ គឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជាជាមួយនូវែលសេឡង់ និងអូស្ត្រាលី។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្ដម វីនស្តុន ភីធ័រ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ និងលោកជំទាវ ផេននី វង រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី