SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ ស្នើសុំការសហការពីក្រសួងស្ថាប័ន ដើម្បីកំណត់ មន្ទីរពិសោធន៍ផ្លូវការ


ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ ស្នើសុំការសហការពីក្រសួងស្ថាប័ន ដើម្បីកំណត់ មន្ទីរពិសោធន៍ផ្លូវការ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ណែនាំឱ្យគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ រៀបចំស្នើសុំកិច្ចសហការពីក្រសួងស្ថាប័ន ដើម្បីចាប់ផ្តើមកំណត់ «មន្ទីរពិសោធន៍ផ្លូវការ»។ 

ក្នុងកិច្ចប្រជុំលើកទី៣ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដែលផ្តោតលើការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីមន្ទីរពិសោធន៍វិភាគម្ហូបអាហាររបស់កម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងចំនួន៦ ដែលជាសមាជិកនៃគណៈកម្មាធិការ ឯកឧត្តម ហែម វណ្ណឌី ក៏ផ្តល់អនុសាសន៍ឱ្យលេខាធិការដ្ឋានកៀរគរការចូលរួមពីមន្ទីរពិសោធន៍របស់វិស័យឯកជន ដើម្បីសិក្សាលទ្ធភាពកំណត់ជាមន្ទីរពិសោធន៍ផ្លូវការ ព្រមទាំងរៀបចំបញ្ជីមន្ទីរពិសោធន៍សក្តានុពល សម្រាប់កិច្ចប្រជុំលើកក្រោយ។

ក្នុងកិច្ចប្រជុំ អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ដែលជាលេខាធិការដ្ឋាន បានរាយការណ៍ពីវឌ្ឍនភាពការងារសម្រាប់ត្រីមាសទី១ ធៀបនឹងផែនទីបង្ហាញផ្លូវ ជាពិសេសការប្រមូលទិន្នន័យដោយក្រសួងទាំង៦ អំពីមន្ទីរពិសោធន៍វិភាគម្ហូបអាហារទូទាំងប្រទេស។ លើសពីនេះ គណៈកម្មាធិការ ក៏បានលើកឡើងពីលក្ខណៈវិនិច្ឆ័យ ផ្តោតលើស្តង់ដាអន្តរជាតិ រួមមានប្រព័ន្ធគ្រប់គ្រងគុណភាព សមត្ថភាពបច្ចេកទេស ឧបករណ៍បរិក្ខារ និងការចូលរួមធ្វើតេស្តសមត្ថភាព ដើម្បីធានាថាលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ទាំងនេះមានភាពត្រឹមត្រូវ និងអាចទទួលស្គាល់ជាសកល៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី