2026-04-23
ទូច សូរិយា
2026-04-23
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា និងសិង្ហបុរី បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពអាហារ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើអត្ថប្រយោជន៍ជាក់ស្តែង និងការផ្សារភ្ជាប់ជាមួយវិស័យឯកជន។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា កំណើនសមត្ថភាពរបស់កម្ពុជា ក្នុងការបំពេញតាមស្តង់ដាអន្តរជាតិ គឺបានរំលេចអំពីកំណើននៃផលិតផលអាហារកម្ពុជាដែលបាននិងកំពុងនាំចេញទៅទីផ្សារនៃប្រទេសអភិវឌ្ឍន៍។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ផលិតផលអាហារកម្ពុជាកាន់តែច្រើនត្រូវបាននាំចេញទៅទីផ្សារសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងទីផ្សារប្រទេសធំៗផ្សេងទៀត ដែលក៏អាចជាគោលដៅសម្រាប់ទីផ្សារសិង្ហបុរីផងដែរ បន្ថែមលើកសិផលស្រស់។ ជាមួយគ្នានេះ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានស្វាគមន៍ចំពោះការផ្តួចផ្តើមនេះ និងបានបញ្ជាក់ពីផែនការសម្របសម្រួលកិច្ចសហការជាមួយអាជ្ញាធរសុវត្ថិភាពអាហារសិង្ហបុរី រួមទាំងការរៀបចំដំណើរទស្សនកិច្ច និងសិក្ខាសាលាសា សម្រាប់អ្នកនាំចេញផលិតផលអាហារកម្ពុជា។
ក្រៅពីសុវត្ថិភាពអាហារ ភាគីទាំងពីរ បានពិភាក្សាលទ្ធភាពពង្រីកកិច្ចសហការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងការអភិវឌ្ឍជំនាញឌីជីថលសម្រាប់យុវជន។ ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី ក៏បានលើកឡើងពីកិច្ចខិតខំរបស់សិង្ហបុរី ក្នុងការអភិវឌ្ឍម៉ូដែលបច្ចេកវិទ្យា AI សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងបានបង្ហាញចំណាប់អារម្មណ៍សហការបង្កើតនវានុវត្តន៍រួមជាមួយកម្ពុជាផងដែរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី