2026-06-08
ទូច សូរិយា
2026-06-08
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការប្រើប្រាស់យានយន្តអគ្គិសនី បានចូលរួមចំណែកសំខាន់ដល់កិច្ចគាំពារបរិស្ថាន ជួយវិស័យការដឹកជញ្ជូនបៃតង និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី«កិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ការប្រើប្រាស់រថយន្ត ដំណើរការដោយថាមពលអគ្គិសនី និងមេត្រីបរិស្ថាននៅប្រទេសកម្ពុជា» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រួល (ខេមបូឌា) ឯ.ក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា គឺជាយុទ្ធសាស្ត្រស្នូល ក្នុងការអនុវត្តរបាយការណ៍ រួមចំណែកជាតិ NDC3.0 តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យដឹកជញ្ជូន។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានលើកទឹកចិត្តសាធារណជនឱ្យចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងការសម្រេចបាននូវសសរស្តម្ភទាំង៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាបាននូវសុខុមាលភាព និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។ ក្នុងនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ការប្រើប្រាស់យានយន្តអគ្គិសនី គឺស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (ឧស្ម័នកាបូនឌីអុកស៊ីត) ការកាត់បន្ថយការបំពុលខ្យល់ ចេញពីប្រេងឥន្ធនៈបញ្ចេញដោយយានយន្ត និងការលើកកម្ពស់ថាមពលបៃតង។
គួរបញ្ជាក់ថា កម្ពុជា ជំរុញការប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីឆ្លើយតបនឹងគោលនយោបាយអាកាសធាតុ ដោយផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការកំណត់ទិសដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដើម្បីឆ្ពោះទៅរក អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ កម្ពុជាបានតាំងចិត្តបង្កើនការប្រើប្រាស់រថយន្តអគ្គិសនី ឱ្យបានចន្លោះពី ៣៥ ទៅ ៤០% និងម៉ូតូអគ្គិសនីឱ្យដល់ ៧០% នៅត្រឹមឆ្នាំ២០៥០៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី