2026-06-09
ទូច សូរិយា
2026-06-09
ទូច សូរិយា
ភ្នំពេញ៖ ការសិក្សាបឋមរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) បានបង្ហាញពីការផ្លាស់ប្តូរលក្ខខណ្ឌតម្រូវផ្នែកនិរន្តរភាព និងអនុលោមភាព នៅក្នុងទីផ្សារនាំចេញសំខាន់ៗ ដែលនឹងទាមទារកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជួយឱ្យឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរ របស់កម្ពុជារក្សាបាននូវភាពប្រកួតប្រជែង។
ការសិក្សាបានបង្ហាញពីការផ្លាស់ប្តូរលក្ខខណ្ឌតម្រូវក្នុងទីផ្សារសំខាន់ៗ ជាពិសេសទីផ្សារសហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងកាណាដា ដែលក្រុមហ៊ុនបញ្ជាទិញកំពុងទាមទារកាន់តែខ្លាំងឡើងនូវភាពអាចតាមដានបាននៃខ្សែច្រវាក់ផ្គត់ផ្គង់ ការប្រើប្រាស់វត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញ ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងភាពអនុលោមតាមស្តង់ដាបរិស្ថាន។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៍លទ្ធផលនៃការសិក្សានេះ និងស្នើឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល សមាគមឧស្សាហកម្ម រោងចក្រផលិត ក្រុមហ៊ុនបញ្ជាទិញ និងដៃគូអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសទីផ្សារ។ ក្នុងនោះ ឯកឧត្តម ហែម វណ្ណឌី បានស្នើឱ្យរៀបចំវេទិកាពិសេសមួយរវាងស្ថាប័នរដ្ឋ តំណាងឧស្សាហកម្ម ក្រុមហ៊ុនបញ្ជាទិញ រោងចក្រផលិត និងដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ព្រមទាំងកំណត់អាទិភាពសកម្មភាព និងរៀបចំផែនទីបង្ហាញផ្លូវរួមមួយ សម្រាប់ពង្រឹងការត្រៀមលក្ខណៈនៃវិស័យដែលជាក្បាលម៉ាស៊ីននាំចេញរបស់កម្ពុជានេះ។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានលើកឡើងពីភាពចាំបាច់នៃការជួយជ្រោមជ្រែងឱ្យសហគ្រាសក្នុងស្រុក អាចយល់ដឹងអំពីការផ្លាស់ប្តូរតម្រូវការទីផ្សារនាពេលអនាគត និងឱកាសអាជីវកម្មថ្មីៗ ដែលកើតចេញពីការផ្លាស់ប្តូរទាំងនេះ ជាពិសេសក្នុងការវេចខ្ចប់ប្រកបដោយនិរន្តរភាព ការកែច្នៃឡើងវិញ និងប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានក្នុងឧស្សាហកម្ម៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី