2026-08-12
SME News
2026-08-12
SME News
ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានសហការជាមួយអង្គការ ILO និង មហាវិទ្យាល័យបច្ចេកទេសសំណង់ ចឺជាំង នៃប្រទេសចិន បើកកម្មវិធីបណ្តុះបណ្តាល ដើម្បីជំរុញការអភិវឌ្ឍជំនាញបច្ចេកវិទ្យាឌីជីថលដល់គ្រូបង្គោលកម្ពុជានៅប្រទេសចិន ៥០ នាក់ (ស្ត្រី ១២ នាក់) មកពីគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឧស្សាហកម្ម លើជំនាញ សំណង់ឌីជីថល (Building Information Modeling – BIM/Revit) និង អគ្គិសនីឧស្សាហកម្ម (Electrician – Programmable Logic Controller)
វគ្គបណ្តុះបណ្តាលខាងលើធ្វើឡើងនៅទីក្រុងហាំងចូវ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦រៀបចំឡើងក្រោម កម្មវិធីភាពជាដៃគូ ILO/China លើការពង្រឹងការអភិវឌ្ឍជំនាញ ក្នុងគោលបំណងផ្លាស់ប្តូរការគូសប្លង់បែបប្រពៃណី 2D ទៅជាប្រព័ន្ធតារាងគំរូ 3D, ពង្រឹងសមត្ថភាពដំឡើង កំណត់កម្មវិធី និងថែទាំប្រព័ន្ធបញ្ជា PLC ក្នុងរោងចក្រ, ព្រមទាំងបង្កើតបណ្តាញគ្រូបង្គោលកម្រិតជាតិ ដើម្បីបណ្តុះបណ្តាលបន្តជូនសិស្ស-និស្សិត និងកម្មករនិយោជិតយ៉ាងហោចណាស់ ១ពាន់នាក់ ត្រឹមឆ្នាំ២០២៩ និងជំរុញភាពជាដៃគូរវាងរដ្ឋនិងឯកជនលើឱកាសការងារ និងការចុះអនុវត្តផ្ទាល់។
គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ SDF បានគាំទ្រការបណ្តុះបណ្តាលជំនាញចំនួន ២៩០ គម្រោង ដោយផ្តល់អត្ថប្រយោជន៍ដល់សិក្ខាកាមសរុប ១០១ ២៦៤ នាក់ (ស្ត្រី ៣៤%)។ កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលនេះ គឺជាគំរូជោគជ័យមួយទៀតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ SDF ក្នុងការកសាងមូលធនមនុស្ស និងជួយប្រែក្លាយកម្ពុជាទៅជាប្រទេសមានភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់។
លើសពីនេះ ក្រុមការងារ SDF ក៏បានចុះទស្សនកិច្ចសិក្សាផ្ទាល់នៅក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅប្រទេសចិន ដូចជា DeepRobotics Co., Ltd., Hangzhou Bay Embodied Intelligence Innovation Center, និង Panrui Technology Co., Ltd. ដើម្បីស្វែងយល់បន្ថែមពីបច្ចេកវិទ្យា AI និង Robot ក្នុងវិស័យឧស្សាហកម្មចិន។
SDF នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រការអភិវឌ្ឍជំនាញដែលឆ្លើយតបចំតម្រូវការទីផ្សារការងារជាក់ស្តែង ដើម្បីរួមចំណែកធ្វើទំនើបកម្មវិស័យឧស្សាហកម្ម និងបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជា៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី