2025-07-17
គិត បុប្ផា
2025-07-17
គិត បុប្ផា
ភ្នំពេញ៖ «ការផ្តល់កម្ចីពីបុគ្គល ឬស្ថានប័ន ដែលគ្មានអាជ្ញាប័ណ្ណ និងគ្មានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជាត្រឹមត្រូវ ផ្តល់ផលប៉ះពាល់ និងបង្កអំពើហិង្សាជាច្រើនដល់សង្គម និងក្រុមគ្រួសារ ដោយសារការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ គ្មានការសិក្សាលម្អិតពីលទ្ធសងរបស់អតិថិជនមុនផ្តល់កម្ចី និងគ្មានយន្តការការពារអតិថិជនដូចគ្រឹះស្ថានផ្លូវការ»។ នេះជាប្រសាសន៍របស់ លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» លោក សុខ វឿន ក៏បានស្នើឱ្យភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច និងគ្រឹះស្ថានសមាជិកឱ្យបន្តសហការជាមួយសមាគម និងពិសេសធនាគារជាតិ ដើម្បីចូលរួមទប់ស្កាត់ប្រតិបត្តិការការផ្តល់សេវាកម្ចីក្រៅផ្លូវការ និងការឆបោកផ្នែកហិរញ្ញវត្ថុនៅតាមសហគមន៍មូលដ្ឋាន។
ក្នុងសិក្ខាសាលា ដែលធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ និងជាឧបការីទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក ព្រាប កុយវឌ្ឍនៈ អភិបាលក្រុងឧដុង្គម៉ែជ័យ កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តកំពង់ស្ពឺ មានគោលបំណងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់កិច្ចការពារអតិថិជននេះ។ មានវត្តមានចូលរួមពីស្នងការដ្ឋាននគរបាលខេត្ត មូលដ្ឋានកងរាជអាវុធហត្ថខេត្ត អធិការដ្ឋានក្រុង/ស្រុក គណៈអភិបាលក្រុង/ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀតសរុប ២៦៥នាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី