2026-07-18
ឃី ភារៈ
2026-07-18
ឃី ភារៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៨ កក្កដា ២០២៦ចេញសេចក្តីជូនដំណឹងដល់ម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែខ្នុរស្រស់ និងចម្ការខ្នុរ ជ្រាបថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជា មានិតចិន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កន្លងទៅថ្មីៗនេះ។
អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ អំពាវនាវដល់ម្ចាស់ចម្ការខ្មែរ សហគមន៍កសិកម្មខ្នុរ និងម្ចាស់រោងចក្រ កែច្នៃនិងវេចខ្ចប់ផ្លែខ្នុរស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់នាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែខ្នុរស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ (ដូចមានគំរូពាក្យស្នើសុំភ្ជាប់មកជាមួយសេចក្តីជូនដំណឹងនេះ)។
បន្ទាប់ពីទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នឹងចាត់មន្ត្រីជំនាញចុះណែនាំ និងវាយតម្លៃ ស្របតាមនីតិវិធីបច្ចេកទេសដូចមានកំណត់ក្នុងពិធីសារ។ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ គ្រោងនឹងបញ្ជូនបញ្ជីឈ្មោះ ចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែខ្នុរស្រស់ទៅកាន់ភាគីចិននៅអំឡុងខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជូន ភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើរការចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែខ្នុរស្រស់នេះ សូមទាក់ទងមកកាន់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអង្គភាព សម្រាប់ជំរុញការនាំចេញ ជំនាញមានសមត្ថកិច្ចទទួលបន្ទុកការងារពាក់ព័ន្ធនឹងការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ផលិតផលដំណាំទៅកាន់ប្រទេសនានា រួមទាំងប្រទេសចិនផងដែរ តាមរយៈទូរស័ព្ទទំនាក់ទំនងលេខ ០៩២ ៦២២ ៦២១, ០១២ ៥៣៣ ៦៤៧, ០១២ ២២៤ ៨១៥ និង ០៧៧ ៤២៦ ៦០៨៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី