SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជាអំពាវនាវឱ្យបង្កើនកិច្ចសន្ទនា និងការប្តេជ្ញាចិត្តលើការរំសាយ «អាវុធនុយក្លេអ៊ែរ» ជាជាងការប្រកួតប្រជែងផ្នែកយោធា


កម្ពុជាអំពាវនាវឱ្យបង្កើនកិច្ចសន្ទនា និងការប្តេជ្ញាចិត្តលើការរំសាយ «អាវុធនុយក្លេអ៊ែរ» ជាជាងការប្រកួតប្រជែងផ្នែកយោធា
A+ A-

នៅទីក្រុងញូវយ៉ក នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចសន្ទនា និងការប្តេជ្ញាចិត្តចំពោះការរំសាយអាវុធនុយក្លេអ៊ែរ ជាជាងការបង្កើនសមត្ថភាពយោធា និងការប្រកួតប្រជែងផ្នែកយោធា។ កម្ពុជាថ្លែងដូច្នេះក្នុង កិច្ចពិភាក្សាក្រោមប្រធានបទ «អាវុធនុយក្លេអ៊ែរ» របស់គណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍ ដោយ លោក នៅ សុខសំណាង លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ តាមការចាត់តាំងរបស់ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កម្ពុជាបានបញ្ជាក់ជាថ្មីពីតួនាទីស្នូលរបស់សន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ក្នុងការជំរុញការរំសាយអាវុធនុយក្លេអ៊ែរ ការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។

បន្ថែមលើនេះ កម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ក្នុងការជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការបច្ចេកទេសដល់ប្រទេសកំពុងអភិវឌ្ឍន៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី