2026-10-25
SME News
2026-10-25
SME News
ភ្នំពេញ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធទទួលស្គាល់មន្ទីរពិសោធន៍រដ្ឋ និងឯកជន ដើម្បីពង្រឹងទំនុកចិត្តលើលទ្ធផលតេស្ត និងពង្រីកសេវាធ្វើតេស្ត ឱ្យកាន់តែខិតជិតតំបន់កែច្នៃ និងតំបន់ទេសចរណ៍សំខាន់ៗ។
ថ្លែងក្នុងកិច្ចប្រជុំលើកទី៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ បានជំរុញឱ្យពន្លឿនដំណើរការដាក់ពាក្យ ដោយមានគោលដៅដំបូង កំណត់មន្ទីរពិសោធន៍យោងយ៉ាងហោចណាស់១ និងមន្ទីរពិសោធន៍ផ្លូវការ២ ឬ៣។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "អ្វីដែលយើងចង់បានគឺថា បើមិនទាន់បានទូទាំងព្រះរាជាណាចក្រ ក៏យ៉ាងហោចយើងមានមន្ទីរពិសោធន៍ដែលបម្រើតំបន់សំខាន់ៗ ដូចជាមជ្ឈមណ្ឌលកែច្នៃ និងតំបន់ទេសចរណ៍ធំៗ។"
ឯកឧត្តមបានបញ្ជាក់ថា ការពង្រីកសេវាមន្ទីរពិសោធន៍នៅតាមតំបន់ទាំងនេះ នឹងជួយឱ្យធុរជនអាចទទួលបានសេវាធ្វើតេស្តនៅកៀកមូលដ្ឋាន ដោយមិនចាំបាច់នាំយកសំណាកមកធ្វើពិសោធន៍នៅរាជធានីភ្នំពេញ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការទទួលស្គាល់ការកំណត់ជាមន្ទីរពិសោធន៍យោង ឬមន្ទីរពិសោធន៍ផ្លូវការ អាចជួយបង្កើនទំនុកចិត្ត ទាក់ទាញអតិថិជន និងពង្រីកឱកាសរកប្រាក់ចំណូលរបស់មន្ទីរពិសោធន៍។ កិច្ចការនេះក៏រួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងគាំទ្រការនាំចេញ តាមរយៈការបង្កើនភាពជឿទុកចិត្តលើលទ្ធផលតេស្តពីកម្ពុជា។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី