SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ រយៈពេល១ខែពេញ ចាប់ពីថ្ងៃទី១ មិថុនាតទៅ!


មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ រយៈពេល១ខែពេញ ចាប់ពីថ្ងៃទី១ មិថុនាតទៅ!
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-31

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-31

ទូច សូរិយា

A+ A-

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា មានរយៈពេល ១ខែពេញ ដែលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ ១មិថុនា ដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាកានៅថ្ងៃទី១ មិថុនា ខាងមុខ។

តាមសេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី២៩ ឧសភា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»នេះ ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលរៀបចំឡើងដើម្បីបំផុសស្មារតី«ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យចូលរួមបរិច្ចាគពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារកម្ពុជា។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជានេះ នាពេលកន្លងមក ទទួលបានការគាំទ្រយ៉ាងច្រើន ទាំងក្នុងទិដ្ឋភាពជាថវិកា និងអ្នកចូលរួម ដើម្បីធានានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យជាតិ ពិនិត្យ និងព្យាបាលទារក កុមាររាប់លាននាក់ ជាមួយនឹងការចំណាយថវិកាប្រចាំឆ្នាំប្រមាណ ៤០លានដុល្លារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី