SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អ្នកជំនាញមកពី១៤ប្រទេស រួមគ្នារៀបចំគោលនយោបាយ«ផ្តល់ហិរញ្ញប្បទានដល់សហគ្រាសកសិកម្មធុនតូច និងមធ្យម»


អ្នកជំនាញមកពី១៤ប្រទេស រួមគ្នារៀបចំគោលនយោបាយ«ផ្តល់ហិរញ្ញប្បទានដល់សហគ្រាសកសិកម្មធុនតូច និងមធ្យម»
A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា, តំណាងធនាគារកណ្តាល, ស្ថាប័នរៀបចំគោលនយោបាយ, ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណ៩០នាក់ មកពីប្រទេសចំនួន១៤ ដើម្បីចូលរួមពិភាក្សាក្នុងវេទិកាគោលនយោបាយតំបន់ស្តីពី«ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសកសិកម្មធុនតូចនិងមធ្យម ដើម្បីជំរុញការអភិវឌ្ឍក្នុងប្រទេស» នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។

របៀបវារៈចំនួន២ ដែលបានលើកមកពិភាក្សារួមគ្នានោះ គឺទី១. នយោបាយសម្រាប់បន្ថយគម្លាតហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសកសិកម្មធុនតូចនិងមធ្យម និងទី២. តួនាទី និងយន្តការស្ថាប័នក្នុងការផ្តល់ហិរញ្ញប្បទានបន្ថែមដល់ សហគ្រាសកសិកម្មធុនតូចនិងមធ្យម បទពិសោធ និងការអនុវត្តជាក់ស្តែង។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៨ សីហាម្សិលមិញ។

ក្នុងវេទិកាគោលនយោបាយថ្នាក់តំបន់ ដែលប្រារព្ធធ្វើនៅទឹកដីអង្គរ ខេត្តសៀមរាម ដោយមានតំណាងស្ថាប័នចូលរួមទាំងអស់ ដែលជាសមាជិករបស់សមាគមឥណទានកសិកម្ម និងជនបទតំបន់អាស៊ីប៉ាស៊ីហ្វិក (APRACA) នេះ ក្រោមវត្តមានរបស់ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី