SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ឈាង វណ្ណារិទ្ធ ចែករំលែកទស្សនទានជុំវិញលទ្ធផលនៃកិច្ចប្រជុំពេញអង្គរបស់បក្សកុម្មុយនីស្តចិន លើកញ្ចក់ទូរទស្សន៍ CGTN


ឯកឧត្តម ឈាង វណ្ណារិទ្ធ ចែករំលែកទស្សនទានជុំវិញលទ្ធផលនៃកិច្ចប្រជុំពេញអង្គរបស់បក្សកុម្មុយនីស្តចិន លើកញ្ចក់ទូរទស្សន៍ CGTN
A+ A-

នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ CGTN ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភាកម្ពុជា បានលើកឡើងនូវទស្សនទានសំខាន់ៗមួយចំនួនជុំវិញទិសដៅយុទ្ធសាស្ត្ររបស់បក្សកុម្មុយនីស្តចិនទាំងកិច្ចការផ្ទៃក្នុង និងគោលនយោបាយការបរទេស។

ជុំវិញការស្វែងរកតុល្យភាពរវាងយុទ្ធនាការប្រឆាំងអំពើពុករលួយ និងការលើកទឹកចិត្តមន្ត្រីឱ្យមានភាពសកម្មក្នុងការអនុវត្តការងារ ឯកឧត្តមបានបញ្ជាក់ថា កត្តាស្នូលផ្ទៃក្នុងគឺជាកត្តាកំណត់យ៉ាងសំខាន់។ យុទ្ធនាការកែទម្រង់ និងការគ្រប់គ្រងផ្ទៃក្នុងរបស់ចិន ត្រូវបានអនុវត្តឡើងប្រកបដោយភាពប្រាកដនិយម ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងមានចក្ខុវិស័យវែងឆ្ងាយ សំដៅកសាងកម្លាំងរួម និងការប្តេជ្ញាចិត្តរួមគ្នាក្នុងបក្ស។

ចំពោះទំនាក់ទំនងអន្តរជាតិ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសចិនមិនដែលនាំចេញប្រព័ន្ធនយោបាយរបស់ខ្លួនទៅក្រៅប្រទេសឡើយ ប៉ុន្តែតែងតែជំរុញ «ការរៀនសូត្រពីគ្នាទៅវិញទៅមក»។ ជាក់ស្តែង ទំនាក់ទំនងកម្ពុជា-ចិន គឺជាគំរូនៃភាពជាដៃគូស្មើភាព គោរពអធិបតេយ្យ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ទោះបីជាកម្ពុជាជាប្រទេសតូច ហើយចិនជាមហាអំណាចក៏ដោយ។

បន្ថែមពីនេះ យុទ្ធសាស្ត្រពង្រឹងភាពរឹងមាំផ្ទៃក្នុងរបស់ចិន តែងតែដើរទន្ទឹមគ្នាជាមួយនឹងការបង្កើត «ខែលការពារខាងក្រៅ» តាមរយៈការតភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅប៉ែកខាងត្បូងនៃពិភពលោក (Global South) និងការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ដើម្បីរីកចម្រើនជាមួយគ្នា។

ដោយឡែក ចំពោះបញ្ហាប្រឈមសេដ្ឋកិច្ចរយៈពេលខ្លី ឯកឧត្តមបានសង្កត់ធ្ងន់លើតម្រូវការ «ភាពជាអ្នកដឹកនាំដែលជំរុញការផ្លាស់ប្តូរ» នៅគ្រប់លំដាប់ថ្នាក់ ដោយធានាថា «បរិយាបន្ន និងប្រសិទ្ធភាព» ត្រូវតែដើរទន្ទឹមគ្នាដើម្បីឱ្យប្រជាជនគ្រប់រូបទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច។

ជាចុងក្រោយ ឯកឧត្តមបានសង្ខេបនូវស្មារតីស្នូលក្នុងការសម្របខ្លួន និងការអភិវឌ្ឍតាមរយៈពាក្យគន្លឹះចំនួន ៣ ឃ្លាគឺ៖ «ទទួលយកមេរៀនពីភាពបរាជ័យឱ្យលឿន រៀនសូត្រឱ្យលឿន និងសម្របខ្លួនឱ្យលឿន» (Fail fast, learn fast, adapt fast)។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី