SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ជិត១ឆ្នាំ ព្រលានសៀមរាបអង្គរ ទទួលជើងហោះហើរជាង១.៤ម៉ឺនជើង និងអ្នកដំណើរជាង១.៣លាននាក់


ជិត១ឆ្នាំ ព្រលានសៀមរាបអង្គរ ទទួលជើងហោះហើរជាង១.៤ម៉ឺនជើង និងអ្នកដំណើរជាង១.៣លាននាក់
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-17

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-17

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរចេញ-ចូល ចំនួន ១៤ ៥៥៦ជើង និងអ្នកដំណើរសរុបចំនួន ១ ៣០០ ០៤៨នាក់ ចាប់តាំងពីបើកដំណើរការបានជិត ១ឆ្នាំ គឺពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ តាមការចុះផ្សាយរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រយៈពេលជិត ១ឆ្នាំនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានទំនិញតាមផ្លូវអាកាសជាង ៨២តោន។

ចំពោះ រយៈពេល ៩ខែក្នុងឆ្នាំ២០២៤ វិញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរចំនួន ១០ ៩៨៩ជើង កើនឡើងប្រមាណ ២៤%, អ្នកដំណើរ សរុបចំនួន ៩៧៤ ២០៣នាក់ ដែលមានការកើនឡើងប្រមាណ ៣១%, ទំនិញតាមផ្លូវអាកាស មានចំនួន ៧៦តោន មានការថយចុះប្រមាណ ៤៦% និងមានការរំពឹងថា អាកាសយានដ្ឋាន នឹងទទួលបានអ្នកដំណើរ ដល់ ១,៥០លាននាក់នៅដំណាច់ឆ្នាំ២០២៤។

តាមរយៈកិច្ចសហការក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨នេះ ខេត្តសៀមរាប នឹងក្លាយជាគោលដៅទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវអន្តរជាតិប្រមាណ ៧,៥លាននាក់ និងភ្ញៀវជាតិប្រមាណ ១០លាននាក់ និងបង្កើតការងារបានប្រមាណ ១,៦លានកន្លែង នៅឆ្នាំ២០៣៥។ ក្នុងឱកាសបង្កើតការងារប្រមាណ ១,៦លានកន្លែងនេះ ការងារដោយផ្ទាល់ក្នុងវិស័យទេសចរណ៍មានប្រមាណ ៩៤ម៉ឺនកន្លែង ដែលបង្កើនចំណូលសេដ្ឋកិច្ចជាតិប្រមាណ ៥,៩ពាន់លានដុល្លារ នៅឆ្នាំ២០៣៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី