SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា សម្រេចបានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជាង ៦លាននាក់ ពីជើងហោះហើរជិត ៦ម៉ឺនជើង ក្នុងឆ្នាំ២០២៤


កម្ពុជា សម្រេចបានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជាង ៦លាននាក់ ពីជើងហោះហើរជិត ៦ម៉ឺនជើង ក្នុងឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-05

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-05

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា សម្រេចបានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសសរុបចំនួន ៦,២៤លាននាក់ មានកំណើនប្រមាណ២២% ពីជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ជើង កើនឡើង១៤% ក្នុងឆ្នាំ២០២៤។ ចំណែក ការដឹកទំនិញតាមផ្លូវអាកាសវិញ ក្នុង២០២៤ មានចំនួន ៧៧ ៨៥២តោន ដែលមានកំណើន៤០% បើធៀបនឹងរយៈពេលពេញមួយឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា កំណើននៃការដឹកជញ្ជូននេះ គឺដោយសារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់ ១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតែវ៉ាន់ ដោយសរុបបានភ្ជាប់ការហោះហើរចំនួន៣៤ ក្នុងតំបន់ និងសកលលោក និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុប ៣១ក្រុមហ៊ុន។

ក្នុងឆ្នាំ២០២៤ កម្ពុជា ក៏បានសម្រេចលើការតភ្ជាប់ជើងហោះហើរជាប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញ និងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើររវាងភ្នំពេញ និងទីក្រុងឌុយប៉ៃ និងទីក្រុងដូហា។ ក្នុងឆ្នាំ២០២៥ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូល និងគិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើង ក្នុងមួយសប្តាហ៍ ក្នុងនោះជើងហោះហើរទ្វេទិស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។

ការដឹកជញ្ជូនតាមផ្លូវអាកាស មានគោលដៅចូលរួមអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ស្ថិតនៅក្នុងបញ្ចកោណទី២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រគួតប្រជែង និងមុំទី២.ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី