2025-06-28
ទូច សូរិយា
2025-06-28
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានពង្រីកទីផ្សារនាំចេញគ្រឿងបង្គុំយានយន្ដអគ្គិសនីតាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក (Country+Strategies)។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគោលនយោបាយយានយន្តអគ្គិសនី (គ.ល.គ.យ.អ) កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកជំទាវ ស្វាយ ណាគ្រី បានចែករំលែកពីវឌ្ឍនភាពនៃការអនុវត្តវិធានការរបស់ក្រសួងពាណិជ្ជកម្ម បានពង្រឹងការទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់បរិយាកាសធុរកិច្ចក្នុងវិស័យយានយន្តអគ្គិសនីដោយបុរេសកម្ម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី៤ នេះ ធ្វើឡើងដើម្បីពិភាក្សាលើការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ក្រោមអធិបតីភាព ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី