2026-09-01
SME News
2026-09-01
SME News
ទីក្រុងញូវយ៉ក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការធ្វើតេស្តនុយក្លេអ៊ែរ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ដើម្បីសម្រេចបានពិភពលោកគ្មានអាវុធនុយក្លេអ៊ែរនិងគ្មានការសាកល្បងអាវុធនេះ ហើយក៏បានទទូចឱ្យប្រទេសទាំងអស់បង្ហាញឆន្ទៈនយោបាយដើម្បីធ្វើឱ្យសន្ធិសញ្ញាហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយចូលជាធរមាន។
ឯកអគ្គរាជទូត ក៏បានស្វាគមន៍រដ្ឋមានអាវុធនុយក្លេអ៊ែរ ដែលចង់ចុះហត្ថលេខា និងផ្តល់សច្ចាប័នលើពិធីសារសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដោយគ្មានខដាក់លក្ខខណ្ឌ ហើយអំពាវនាវដល់រដ្ឋមានអាវុធនុយក្លេអ៊ែរផ្សេងទៀតសូមឱ្យធ្វើដូចគ្នាដែរ។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី