2025-06-28
គន ម៉េងហុង
2025-06-28
គន ម៉េងហុង
ភ្នំពេញ៖ ភាពបរាជ័យ សឹងតែជារឿងធម្មតាទៅហើយសម្រាប់សហគ្រិន ដែលចាប់ផ្ដើមធុរកិច្ចបង្កើតថ្មី (Startup) មុននឹងបានឃើញចំណូល និងភាពលូតលាស់នៃអាជីវកម្មនោះ សហគ្រិនថ្មីៗគួរត្រៀមខ្លួនឱ្យរួចជាស្រេច ដើម្បីប្រឈម និងបន្ស៊ាំខ្លួនទៅនឹងភាពបរាជ័យនៅកំឡុងពេលអនុវត្តគម្រោងអាជីវកម្ម។
ការបរាជ័យខ្លះអាចនឹងផ្ដាច់ផ្លូវដើររបស់អ្នក តែអ្នកក៏មិនគួរខ្លាចរអាខ្លាំងពេកដែរ ព្រោះគ្រប់ការផ្លាស់ប្ដូរ តែងមានបញ្ហាមកជាមួយជានិច្ច ហើយរាល់បញ្ហាសុទ្ធតែបានបង្រៀនយើងគ្រប់គ្នាឱ្យស្គាល់ពីវិធីសាស្រ្ដដោះស្រាយដែលអាចជាកត្តាប្រឈមនៅពេលក្រោយៗ។ សហគ្រិនខ្មែរ បានចែករំលែកហេតុផលចំនួន ៥ ដែលសហគ្រិនចាប់ផ្ដើមធុរកិច្ចបង្កើតថ្មីៗ មិនគួរខ្លាចភាពបរាជ័យ រួមមាន៖ ទី១ ការបរាជ័យខ្លះ គ្រាន់តែធ្វើឱ្យដំណើរការរអាក់រអួល តែមិនបានបញ្ចប់ផែនការទាំងមូលទេ។ លទ្ធផលនោះ បង្រៀនសហគ្រិនឱ្យកំណត់សម្គាល់ភាពប្រក្រតី និងមិនប្រក្រតី នៃគំនិត និងការអនុវត្តរបស់ពួកគេ។
ចំពោះទី២ ផែនការមិនដំណើរការ អាចជាផ្នែកមួយជំរុញឱ្យសហគ្រិនគិតស៊ីជម្រៅបន្ថែមលើបញ្ហា ដើម្បីរកគន្លឹះដោះស្រាយប្រកបដោយភាពច្នៃប្រតិដ្ឋ និងរៀបផែនការគ្រប់គ្រងហានិភ័យពេលអនាគតបានល្អជាងមុន។ ទី៣ ភាពបរាជ័យខ្លះ ជួយសហគ្រិនឱ្យរឹងមាំ ហ៊ានប្រឈមមុខនឹងបញ្ហា តស៊ូអត់ធ្មត់ និងបន្សាំខ្លួនជាមួយភាពលំបាក។
ដោយឡែកទី៤ ជួនកាលលទ្ធផលមិនសមបំណងទាំងនោះ ក៏បង្រៀនសហគ្រិនឱ្យកំណត់ការរំពឹងទុករបស់ខ្លួនឱ្យសក្តិសមនឹងសមត្ថភាព និងចេះផ្ដល់អាទិភាពដល់ផ្នែកណាមួយដែលសំខាន់ជាងផងដែរ និងទី៥ ការបរាជ័យបង្ហាញពីចំណុចដែលត្រូវតែពង្រឹង និងអភិវឌ្ឍឡើងវិញ ដែលវត្តមាននៃការបរាជ័យមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ព្រោះនេះអាចជាចំណុចចាប់ផ្ដើម និងជាលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហគ្រិន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី