SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្នុងឆមាសទី១ ឆ្នាំ២០២៥ CDC បានអនុម័តគម្រោងវិនិយោគចំនួន៣៧៣ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥,៨ប៊ីលានដុល្លារ


ក្នុងឆមាសទី១ ឆ្នាំ២០២៥ CDC បានអនុម័តគម្រោងវិនិយោគចំនួន៣៧៣ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥,៨ប៊ីលានដុល្លារ
A+ A-

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៧៣គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ ២៥,៥ម៉ឺនកន្លែង។ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ ចំនួននេះមានការកើនឡើង ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៧៧%។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងចំណោមទុនវិនិយោគវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារ គឺបានវិនិយោគតាមវិស័យចំនួន៤ រួមមាន៖ ក្នុងវិស័យឧស្សាហកម្ម ប្រមាណ៤,២ប៊ីលានដុល្លារ, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ប្រមាណ១,៥ប៊ីលាន, កសិកម្ម និងកសិ- ឧស្សាហកម្ម ប្រមាណ ១៣០លានដុល្លារ និងវិស័យទេសចរណ៍ប្រមាណ ២០លានដុល្លារ។ ទន្ទឹមនឹងនេះ សម្រាប់គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៥៧គម្រោង ដែលមានមុខសញ្ញាវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យ និងស្រោមដៃគ្រប់ប្រភេទ, គម្រោងពង្រីកផលិតកម្មផលិតសំបកកង់រថយន្ត, គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងគម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងយានយន្ត។

សម្រាប់គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង ដែលមុខសញ្ញាវិនិយោគលើគម្រោងសាងសង់វារីអគ្គិសនី អានុភាព១៥០មេហ្គាវ៉ាត់, គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៤៥០មេហ្គាវ៉ាត់, គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ៣០០មេហ្គាវ៉ាត់, គម្រោងពង្រីកផលិតកម្មកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុ និងគម្រោងវិនិយោគបង្កើតរមណីយដ្ឋានទេសចរណ៍សេវាកម្មចម្រុះទេសចរណ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី