SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើ ការធ្វើទីផ្សារឌីជីថល ដែលកំពុងពេញនិយមមានអ្វីខ្លះ?


តើ ការធ្វើទីផ្សារឌីជីថល ដែលកំពុងពេញនិយមមានអ្វីខ្លះ?
គំនិតអាជីវកម្ម

2025-07-09

ទូច សូរិយា

គំនិតអាជីវកម្ម

2025-07-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ នៅពេលនិយាយពីការផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ដោយប្រើប្រាស់យុទ្ធសាស្រ្ដឌីជីថល មនុស្សភាគច្រើនប្រហែលជាអាចនឹងគិតដល់ការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមផ្សេងៗ ប៉ុន្ដែជាក់ស្តែង មានទម្រង់ច្រើនណាស់ ដែលការធ្វើទីផ្សារបែបឌីជីថលអាចអនុវត្តទៅបាន។ ប្រភេទនៃរបៀបធ្វើទីផ្សារឌីជីថល ដែលកំពុងវាយលុកក្នុងទីផ្សារ មានដូចជា៖

ទី១. ការធ្វើទីផ្សារលើបណ្ដាញសង្គម ជាវិធីសាស្រ្ដនៃការប្រើប្រាស់មាតិកាផ្សព្វផ្សាយលើបណ្ដាញសង្គម ដែលមានអ្នកប្រើប្រាស់ច្រើនក្នុងស្រុក ដូចជា Facebook Instagram ឬ TikTok ។ល។ វិធីសាស្រ្ដផ្សព្វផ្សាយនេះ អាចធ្វើទៅបានតាមរយៈរូបភាពជាច្រើន ដូចជា បង្ហោះអត្ថបទ វីដេអូ ផ្សាយផ្ទាល់ (Live) ឬចំណាយធនធានធ្វើការ Boost ដើម្បីឃោសនាពីម៉ាកយីហោ។ ចំពោះ ២. ការធ្វើទីផ្សារតាម Search Engine Optimization (SEO) ជាការធ្វើទីផ្សារតាមរយៈគេហទំព័រ ដែលធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់អ្នកងាយស្រួលស្វែងរកក្នុងអនឡាញ ឬម៉ាស៊ីស្វែងរក (Search Engine)។ ជាទូទៅ គេប្រើប្រាស់ Google Analysis ឬឧបករណ៍ផ្សេងៗទៀត ដើម្បីតាមដាន និងបញ្ចូលទិន្នន័យពាក្យសំខាន់ៗពីអាជីវកម្ម ដើម្បីឱ្យអតិថិជនងាយស្រួលស្វែងរកផលិតផល ឬសេវាកម្មរបស់អ្នក បានកាន់តែប្រសើរជាងមុន។

ទី៣. ការធ្វើទីផ្សារតាមមាតិកាអនឡាញ ជារឿងចាំបាច់ដែលអ្នកត្រូវបង្កើតមាតិកា ដើម្បីប្រាប់ពីព័ត៌មាននៃផលិតផល និងសេវាកម្មណាមួយ។ មាតិកាផ្សព្វផ្សាយទាំងនោះ មានដូចជា អត្ថបទសរសេរវែង/ខ្លី វីដេអូ និងរូបភាព ដែលអ្នកអាចយកទៅប្រើប្រាស់ដើម្បីផ្សព្វផ្សាយលើអនឡាញ។ ចំណែក ទី៤. ការធ្វើទីផ្សារតាមបុគ្គលមានឥទ្ធិពល (Influencer) ជាការផ្សព្វផ្សាយ តាមរយៈបុគ្គលដែលមានឥទ្ធិពល ឬមានគេស្គាល់ច្រើនក្នុងសង្គម ដែលគេហៅថា Influencer។ យីហោធំៗភាគច្រើនគេប្រើវិធីសាស្រ្ដនេះ ព្រោះឆាប់មានប្រសិទ្ធភាព គ្រាន់តែត្រូវចំណាយធនធានជាថវិការច្រើន។

ទី៥. ការធ្វើទីផ្សារតាមសារអេឡិចត្រូនិច (Email) គេប្រើវិធីសាស្រ្ដនេះ ដើម្បីផ្សព្វផ្សាយពីការប្រូម៉ូសិន ឬ សេវាកម្មថ្មីៗ ទៅកាន់អតិថិជនដែលគេធ្លាប់ទំនាក់ទំនងពីមុន ឬប្រើប្រាស់ផលិតផលនោះរួចហើយ (Retargeting Marketing)។ វិធីសាស្រ្ដនេះ មិនសូវមានប្រសិទ្ធភាពសម្រាប់ការផ្សព្វផ្សាយទៅកាន់អតិថិជនថ្មីទេ តែប្រើសម្រាប់រក្សាទំនាក់ទំនងល្អជាមួយអតិថិជនចាស់។ ទន្ទឹមនឹងនោះ វិធីសាស្រ្ដផ្សព្វផ្សាយមានច្រើនណាស់ ប៉ុន្ដែតាមរយៈការដើរតាមសម័យកាល ការធ្វើទីផ្សារតាមអនឡាញហាក់កំពុងមានសន្ទុះយ៉ាងខ្លាំង ហើយចំណុចដែលបានរៀបរាប់ខាងលើនេះ ជាការធ្វើទីផ្សារឌីជីថល ដែលកំពុងមានការពេញនិយមក្នុងពេលបច្ចុប្បន្ន។ ដូច្នះម្ចាស់អាជីវកម្ម អាចប្រើវិធីទាំងនេះដើម្បីផ្សព្វផ្សាយពីផលិតផល ឬសេវាកម្ម ឱ្យមានឈ្មោះបោះសំឡេងកាន់តែខ្លាំងក្នុងទីផ្សារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី