2025-07-09
គន ម៉េងហុង
2025-07-09
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន Guangzhou Zhongke Environmental Technology Co.,Ltd, ក្រុមហ៊ុន Shenzhen Santai Environmental Protection Technology Co., Ltd និងក្រុមហ៊ុនJiangxi Jindalai Environmental Protection Co., Ltd., Shenzhen Branch មកពីប្រទេសចិន មានបំណងសហការជាមួយក្រសួងបរិស្ថាន ដើម្បីជំរុញភាពស្អាតនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក Li Wenjie លោក Chen Zhiqiang និង លោកស្រី He Yawen ជាគណៈប្រតិភូក្រុមហ៊ុនខាងលើ បានលើកឡើងថា ក្រុមហ៊ុនធំៗទាំង៣ មានបទពិសោធជាង ១០ឆ្នាំ លើការរៀបចំប្រពន្ធ័ប្រព្រឹត្តិកម្មសំណល់រាវ នៅប្រទេសចិន ឥណ្ឌូនេស៊ី ឌូបៃ និងថៃ។ គណៈប្រតិភូក្រុមហ៊ុន ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងបរិស្ថានបានល្អប្រសើរ និងបានទាក់ទាញ ឱ្យមានការវិនិយោគថែមទៀត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគាំទ្រចំពោះផែនការរបស់ក្រុមហ៊ុន និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបង្កើតការិយាល័យនៅកម្ពុជា ដើម្បីធ្វើការសិក្សា ស្វែងយល់ឱ្យកាន់តែច្បាស់ពីឱកាសវិនិយោគ ដែលរាជរដ្ឋាភិបាល កំពុងលើកទឹកចិត្ត ក្នុងនោះមានការពិនិត្យស្ថានភាពជាក់ស្តែង លើគម្រោងវិនិយោគរៀបចំប្រពន្ធ័ប្រពឹត្តិកម្មទឹកកខ្វក់ និងការផលិតបរិក្ខាបច្ចេកទេសសំអាតសំណល់រាវនានា នៅកម្ពុជាផងដែរ។
លើសពីនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្តថា ក្រសួងបរិស្ថាន កំពុងផ្តោតលើភាពស្អាតរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺស្អាតលើផ្ទៃមេឃ ស្អាតលើដី និងស្អាតលើទឹក ក្នុងនោះភាពស្អាតលើផ្ទៃមេឃ និងស្អាតលើដី ក្រសួងបរិស្ថាន បានប្រឹងប្រែងដាក់ចេញជាយុទ្ធនាការនានា និងបានទទួលលទ្ធផលល្អប្រសើរ ដោយមានការចូលរួមយ៉ាងច្រើន ពីគ្រប់ភាគី ពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ដោយឡែកភាពស្អាតក្នុងទឹក ក្រសួងបរិស្ថាន បាននិងកំពុងរិះរកបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការសម្អាតទឹកកខ្វក់ចេញពីរោងចក្រ ដូចជាការរៀបចំអាងប្រព្រឹត្តិកម្មទឹកកង្វក់ ស្របតាមបទដ្ឋានបច្ចេកទេស ជួយសន្សំសំចៃជូនប្រជាជន និងវិនិយោគិនយើងផង នៅតាមតំបន់លំនៅដ្ឋាន រោងចក្រ សហគ្រាស និងទីប្រជុំជន។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី