2025-07-10
គិត បុប្ផា
2025-07-10
គិត បុប្ផា
ភ្នំពេញ៖ ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ ធនាគារនីហរ័ណ អាហរ័ណកូរ៉េ បានផ្តល់កម្ចីសម្បទាន និងជំនួយឥតសំណងប្រមាណ ៤៥០លានដុល្លារ សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម អភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធការងារទឹកជាច្រើន ដើម្បីធានាសន្តិសុខទឹកនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។
បើតាមក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានពីធនាគារនីហរ័ណ អាហរ័ណកូរ៉េចំនួន ៧គម្រោង និងបានស្នើសុំគម្រោងថ្មីចំនួន៨ ផងដែរ ដើម្បីអភិវឌ្ឍន៍វិស័យធនធានទឹក ក្នុងខេត្តប៉ៃលិន ស្វាយរៀង ព្រៃវែង បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ និងគម្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអង្កេតជលសាស្ត្រនៅកម្ពុជា ក្នុងក្រុងភ្នំពេញ។
ក្នុងកិច្ចពិភាក្សាជាមួយ លោកស្រី Minnie Chey នាយិកាប្រតិបត្តិធនាគារនីហរ័ណ អាហរ័ណកូរ៉េប្រចាំកម្ពុជា (K-EXIMBANK) នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា បានអរគុណដល់ធនាគារនីហរ័ណ ដែលបានសហការកសាង និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ពិសេសការគាំទ្រយ៉ាងពេញទំហឹង និងជំរុញឱ្យវិស័យអាទិភាពមួយនេះ កាន់តែមានការរីកចម្រើន ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី