SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា សម្រេចបានការនាំចេញ-នាំចូលទៅទីផ្សារអន្តរជាតិជាង ៣០ពាន់លានដុល្លារ រយៈពេល ៦ខែ ឆ្នាំ២០២៥


កម្ពុជា សម្រេចបានការនាំចេញ-នាំចូលទៅទីផ្សារអន្តរជាតិជាង ៣០ពាន់លានដុល្លារ រយៈពេល ៦ខែ ឆ្នាំ២០២៥
ពាណិជ្ជកម្ម

2025-07-13

ទូច សូរិយា

ពាណិជ្ជកម្ម

2025-07-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឆមាសទី១ នៃឆ្នាំ២០២៥ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ៣០,៥៧ពាន់លានដុល្លារ កើនឡើង ១៧,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានទំហំពាណិជ្ជកម្មជាង ២៦,០៩ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ទំហំពាណិជ្ជកម្មដែលកម្ពុជាសម្រេចបានជាង ៣០,៥៧ពាន់លានដុល្លារនេះ ក្នុងនោះការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ កម្ពុជាសម្រេចបានជាង ១៤,២៩ពាន់លានដុល្លារ ដែលកើនឡើង១៦,២% ខណៈដែលទំនិញដែលកម្ពុជានាំចូល មានទំហំជាង ១៦,២៧ពាន់លានដុល្លារ កើនឡើងជិត១៨% បើធៀបនឹងរយៈពេល ៦ខែក្នុងឆ្នាំ២០២៤។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ប្រទេសដែលកម្ពុជាសម្រេចការនាំចេញ និងនាំចូលបានច្រើនជាងគេ រួមមាន៖ ប្រទេសចិន សម្រេចបាន ៩,២៧ពាន់លានដុល្លារ, សហរដ្ឋអាម៉េរិក សម្រេចបានទំហំ ៥,៦៩ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបាន ៤,៣៤ពាន់លានដុល្លារ, ប្រទេសថៃ កម្ពុជាសម្រេចបាន ២,១៩ពាន់លានដុល្លារ និងប្រទេសជាច្រើនផ្សេងទៀត។

គួរបញ្ជាក់ថា ទំនិញដែលកម្ពុជា នាំចេញមានដូចជា សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូល រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី