SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម កំពុងលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងវិធីសាស្ត្រសួនឧស្សាហកម្មបៃតង សម្រាប់តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម


ក្រសួងឧស្សាហកម្ម កំពុងលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងវិធីសាស្ត្រសួនឧស្សាហកម្មបៃតង សម្រាប់តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការសហប្រជាជាតិដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) បានរៀបចំសិក្ខាសាលា ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ សេវាទឹកស្អាត និងវិធីសាស្ត្រសួនឧស្សាហកម្មបៃតង ដូចជាការសន្សំធនធាន និងផលិតកម្មស្អាត សម្រាប់តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម។

សិក្ខាសាលាកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានគោលបំណងចែករំលែកបច្ចុប្បន្នភាពនៃការអនុវត្ត និងបញ្ហាប្រឈមទាក់ទងនឹងថាមពលកកើតឡើងវិញ និងការទទួលបានសេវាទឹកស្អាតនិងអគ្គិសនីរបស់រដ្ឋ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម។ សិក្ខាសាលានេះ ក៏បានប្រមូលធាតុចូលសម្រាប់រៀបចំយុទ្ធសាស្ត្រពង្រីកសេវាថាមពលកកើតឡើងវិញ និងសេវាទឹកស្អាត ព្រមទាំងពង្រីកការចាប់អារម្មណ៍ និងការចាប់យកដំណោះស្រាយឧស្សាហកម្មបៃតងទៅអនុវត្ត។

ជាមួយគ្នានេះ អ្នកចូលរួមក៏បានស្វែងយល់អំពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងបានសិក្សាពីរបៀបប្រើប្រាស់វិធីសាស្ត្រសួនឧស្សាហកម្មបៃតង សម្រាប់គាំទ្របរិវត្តកម្មកម្ពុជាឆ្ពោះទៅការអភិវឌ្ឍឧស្សាហកម្មដែលកាន់តែមាននិរន្តរភាព និងភាពប្រកួតប្រជែងជាងមុនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី