2025-11-22
ទូច សូរិយា
2025-11-22
ទូច សូរិយា
ភ្នំពេញ៖ ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍បរទេស (KOLs) ចំនួន ៩រូប មកពីសហរដ្ឋអាម៉េរិក ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងប្រទេសហុងកុង អញ្ជើញមកទស្សនា និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ 2 Raffles និង 2 Cities នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុមអ្នកផលិតមាតិកាទេសចរណ៍បរទេស បានលើកឡើងអំពី Media Fam Trip រៀបចំដោយក្រុម Raffles Corporate ដើម្បីផ្សព្វផ្សាយ សណ្ឋាគាររ៉ាហ្វភល៍ចំនួន ២ (2 Raffles) និងទីក្រុងចំនួន ២ (2 Cities) នៅក្នុងប្រទេសកម្ពុជា ក្រោមឈ្មោះថា «A Tale of Two Cities»។
ក្នុងជំនួបកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រុមអ្នកផលិតមាតិកាបរទេសទាំងអស់ ក៏ទទួលបានបទពិសោធដែលមានសារសំខាន់ជាច្រើននៅខេត្តសៀមរាប និងនៅរាជធានីភ្នំពេញលើគោលដៅទេសចរណ៍ម្ហូបអាហារ និងសេវាសណ្ឋាគារ ពិសេសមានគោលបំណងផ្តិតយករូបភាព និងវីដេអូពីសក្តានុពលតំបន់ទេសចរណ៍កម្ពុជា ដើម្បីជួយលើកស្ទួយកិត្តិនាម និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ភ្ញៀវទេសចរ និងវិនិយោគិននៅប្រទេសទាំង៤ ឱ្យស្គាល់អំពីភាពរុងរឿងនៃទេសចរណ៍កម្ពុជាដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយនៅលើពិភពលោក៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី