SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងរៀបចំ «យុទ្ធនាការលើកទី៣ ដើម្បីគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក ដែលរង​គ្រោះ​ពីការឈ្លានពានពីយោធាថៃ» នៅខេត្តបន្ទាយមានជ័យ


សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងរៀបចំ «យុទ្ធនាការលើកទី៣ ដើម្បីគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក ដែលរង​គ្រោះ​ពីការឈ្លានពានពីយោធាថៃ» នៅខេត្តបន្ទាយមានជ័យ
A+ A-

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងរៀបចំ «យុទ្ធនាការ​លើកទី៣ ដើម្បីគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក ដែលរង​គ្រោះដោយសារការឈ្លានពានពីយោធាថៃ» នៅតាមបណ្ដាខេត្តជាប់​ព្រំដែន។

សូមជម្រាបថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា កាលពីអំឡុង​ខែកក្កដា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានរៀបចំយុទ្ធនាការគាំពារសុខភាពផ្លូវចិត្ត​ដល់​ជនភៀសសឹក បានចំនួន២លើករួចមកហើយ នៅក្នុងភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ។ សម្រាប់យុទ្ធនាការលើកទី៣ សមាគមននឹងបង្វែរទិសដៅ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជាខេត្តជាប់ព្រំដែនប្រទេសថៃដែលមានចំនួនជន​ភៀស​សឹកច្រើនជាងគេបង្អស់ គឺជាង៥ម៉ឺនគ្រួសារ ស្មើនឹងជាង​១៧ម៉ឺននាក់ និងកំពុងបន្តរង​ការ​ឈ្លានពាន និងបាញ់សង្រ្គប់ទាំងផ្លូវអាកាស និងផ្លូវគោកពី​សំណាក់​យោធាថៃជារៀងរាលថ្ងៃ។

លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានគូសបញ្ជាក់ថា ការឈ្លានពានដោយកម្រោលនិងឥតរើសមុខពីសំណាក់យោធាថៃ នៅតាមខេត្តជាប់បណ្ដោយព្រំដែនកម្ពុជា-ថៃ បានបង្ខំឲ្យ​ប្រជាជន​ច្រើនជាងកន្លះលាននាក់ ចាកចេញពីលំនៅស្ថានរបស់ខ្លួនមករស់​នៅ​ទីតាំងមានសុវត្ថិភាព ក្រោមជំនួយរបស់អាជ្ញាធរ​មាន​សមត្ថ​កិច្ច។ ក្រៅពីតម្រូវការជំនួយជាស្បៀង និងសម្ភារៈបរិក្ខា បម្រើដល់​ការ​រស់នៅប្រចាំថ្ងៃ បងប្អូនជនភៀសសឹកទាំងអស់ ជាពិសេសស្ដ្រី និងកុមារ ទទួលរងនូវការប៉ះពាល់ផ្លូវចិត្ត បន្ទាប់ពីត្រូវជម្លៀសចេញ​ពីផ្ទះ​សម្បែង និងមួយចំនួនត្រូវព្រាត់ប្រាស ឬបាត់បង់គ្រួសារ​ជាដើម។

បើតាមលោកជំទាវ អ៊ឹម រចនា តាមរយៈយុទ្ធនាការនេះ សមាគមនឹងចុះជួយបងប្អូនភៀសសឹក ដោយ​រៀប​ចំសកម្មភាពមួយចំនួនដូចជា៖ ១. ផ្តល់វិធីសាស្ត្រអប់រំផ្លូវចិត្ត ២. លើក​កម្ពស់សុខភាពផ្លូវចិត្តក្នុងព្រឹត្តិការណ៍សង្រ្គាម ៣. ផ្តល់ការ​ឧបត្ថម្ភសម្ភារៈផ្សេងៗ ៤. រៀបចំកម្មវិធីលេងកម្សាន្តដល់កុមារ​មក​ពីតំបន់រងគ្រោះ។

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សូមអំពាវនាវដល់អតីត​ប្រតិភូគ្រប់ជំនាន់ និងសាធារណជនទូទៅ សូមចូលរួមយុទ្ធនាការ​គាំពារសុខភាពផ្លូវចិត្តជនភៀសសឹក តាមរយៈការបរិច្ចាគថវិកា ឬសម្ភារៈ និងចូលរួមដោយផ្ទាល់ ដើម្បីផ្តល់ការគាំទ្រ ផ្ដល់កម្លាំងចិត្ត និងសេចក្ដីស្រឡាញ់ ដល់​បងប្អូន​ជន​ភៀសសឹក ដែលកំពុងទទួលរងផលប៉ះពាល់សុខភាពផ្លូវចិត្ត។ ការចូលរួមក្នុងបេសកកម្មនេះ ទោះតិចឬច្រើន ពិតជាមានសារៈ​សំខាន់ និងចាំបាច់បំផុត ក្នុងពេលដែលជនភៀសសឹករបស់យើង បានកើនឡើងដល់ជាងកន្លះលាននាក់ នៅតាមបណ្ដាខេត្តនានា​ទាំងនៅជា​ប់ព្រំដែនប្រទេសថៃ និងខេត្តដទៃទៀត។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការបរិច្ចាគក្ដី​ ទាក់ទងនឹងការចូលរួមដោយផ្ទាល់ជាមួយសមាគមក្ដី សូមទាក់ទងក្រុមការងារតាមរយៈលេខទូរសព្ទ៖ 093 719 013៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី