2026-01-22
ទូច សូរិយា
2026-01-22
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងអង្គការ Go & Do Social Welfare Corporation របស់កូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាសក្ខីកម្មនៃការប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនៃជំនួប កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក Park Woo Hee ប្រធានអង្គការ Go & Do Social Welfare Corporation របស់កូរ៉េ បានសំណូមពរឱ្យមានការសហការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ក្នុងការបង្កើតថ្នាក់បណ្តុះបណ្តាលមគ្គុទ្ទេសក៍និយាយភាសាកូរ៉េ ដើម្បីពង្រឹងសមត្ថភាពដល់អ្នកជំនាញមគ្គុទេ្ទសក៍ប្រើប្រាស់ភាសាកូរ៉េឱ្យបានស្ទាត់ជំនាញ និងទទួលបានជំនាញបដិសណ្ឋារកិច្ចក្នុងការទទួលស្វាគមន៍ជនជាតិកូរ៉េឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឯកភាព និងស្នើដល់លោកប្រធានអង្គការ ជួយគាំទ្រ និងផ្តល់កិច្ចសហការ ពង្រឹងសមត្ថភាពមគ្គុទេ្ទសក៍និយាយភាសាកូរ៉េ និងបន្តទិសដៅអនុវត្តកិច្ចសហប្រតិបត្តិការនាពេលអនាគតឱ្យកាន់តែរឹងមាំ ដើម្បីទទួលបានលទ្ធផលជាវិជ្ជមានក្នុងការជំរុញកំណើនទេសចរណ៍ និងបង្កើនបទពិសោធល្អដល់ទេសចរជនជាតិកូរ៉េដែលបានអញ្ជើញមកទស្សនាប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានជំរុញបន្ថែមទៅលោកប្រធានអង្គការក្នុងការផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសកម្ពុជា សម្រាប់ជំនួយឧបត្ថម្ភរថយន្តសង្រ្គោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ ក្នុងឆ្នាំ២០២៦ នេះ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី