SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សង្ឃឹមថា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយនវានុវត្តន៍


រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សង្ឃឹមថា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយនវានុវត្តន៍
ពាណិជ្ជកម្ម

2026-02-03

ទូច សូរិយា

ពាណិជ្ជកម្ម

2026-02-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្ដម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សង្ឃឹមថា ក្នុងឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយនវានុវត្តន៍ដូចជាព្រឹត្តិការណ៍ពិព័រណ៍ «Sunway Medical City Expo 2026» និងពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម (CTExpo) ដែលជាវេទិកាដ៏សំខាន់ក្នុងការផ្សារភ្ជាប់ពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើសកម្មភាពពាណិជ្ជកម្មថ្មីៗ។

ឯកឧត្ដម សំហេង បូរ៉ា បានបន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន ពិព័រណ៍ Sunway Medical City Expo 2026 នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ និងជាពិសេសលើវិស័យសុខាភិបាល រវាងកម្ពុជានិងប្រទេសម៉ាឡេស៊ី និងការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងស្មារតីលើកកម្ពស់មិត្តភាពឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ។ 

លើសពីនេះ ព្រឹត្តិការណ៍នេះក៏នឹងបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាពរួមគ្នាលើផ្នែកពាណិជ្ជកម្មសេវាកម្ម សុខាភិបាល និងទេសចរណ៍ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរផងដែរ និងជាពិសេសបន្ថែមជម្រើសជូនដល់ប្រជាជនកម្ពុជា ក្នុងការទទួលបានសេវាកម្មសុខាភិបាលប្រកបដោយគុណភាព និងមានតម្លៃសមរម្យ នៅក្រៅប្រទេស ជំនួសឱ្យប្រទេសជិតខាង ផងដែរ។ ក្នុងពិព័រណ៍នេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានស្វាគមន៍ចំពោះការប្រកាសភាពជាដៃគូរវាង Sunway Medical Centre ជាមួយក្រុមហ៊ុន AirAsia Cambodia, FTB Bank Cambodia, Forte Insurance Cambodia ព្រមទាំងលើកទឹកចិត្តដល់វិស័យឯកជននៃប្រទេសទាំងពីរ បន្តទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីព្រឹត្តិការណ៍ពិព័រណ៍នេះ ដើម្បីស្វែងរកសក្តានុពល ឱកាសថ្មីៗ និងបង្កើតភាពជាដៃគូថ្មី បន្ថែមទៀត៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី