2026-02-03
គិត បុប្ផា
2026-02-03
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លើកទឹកចិត្តដល់ អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (Digital Divide Data-DDD) បន្តបេសកកម្មក្នុងការបណ្តុះបណ្តាលធានធានមនុស្សលើផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅរួមចំណែកដល់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាប្រកបដោយភាពរស់រវើក។
ក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតអង្គការ DDD ដោយមានការចូលរួមពី លោក Jeremy Hockenstein ប្រធានក្រុមប្រឹក្សាភិបាល លោក Sameer Raina នាយកប្រតិបត្តិ នៃអង្គការ DDD ថ្នាក់ដឹកនាំ ក.ប.ទ. ភ្ញៀវជាតិ អន្តរជាតិ បុគ្គលិក និងអតីតបុគ្គលិក នៃអង្គការ DDD សរុបប្រមាណ ១២០០ នាក់ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើជាគំរូក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងប្រតិបត្តិការផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋនិងវិស័យឯកជន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានផ្តោតលើអាទិភាពចម្បងចំនួន៣ រួមមាន (១) ការអភិវឌ្ឍនិងការប្រើប្រាស់ថ្នាលរដ្ឋាភិបាលឌីជីថល (២) ការរៀបចំច្បាប់និងគោលនយោបាយ និង (៣) ការអភិវឌ្ឍមូលធនមនុស្សឌីជីថលនិងការលើកស្ទួយអក្ខរកម្មឌីជីថល។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា រាជរដ្ឋាភិបាលដែលមាន ក.ប.ទ. ជាសេនាធិការ តែងតែផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថលនិងការកសាងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល គឺជាឃ្នាស់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត បានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ DDD ក្នុងបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ជាពិសេសផ្នែកទិន្នន័យដែលគិតមកដល់ពេលនេះ បុគ្គលិក និងអតីតបុគ្គលិករបស់អង្គការ DDD ចូលរួមយ៉ាងសកម្មក្នុងទីផ្សារការងារលើជំនាញនេះ ទាំងក្នុង និងក្រៅប្រទេស៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី