SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា និងឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យដល់ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០


កម្ពុជា និងឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យដល់ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០
ពាណិជ្ជកម្ម

2026-02-09

គិត បុប្ផា

ពាណិជ្ជកម្ម

2026-02-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖​ កម្ពុជា និងឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០។ នេះបើតាមកិច្ចពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ នៅវិមានសាមគ្គីភាព កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រមុខរដ្ឋាភិបាលទាំងពីរ បានពិភាក្សាអំពីការពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅសម្រួលដល់ការដឹកជញ្ជូនទំនិញទៅវិញទៅមក ក្នុងន័យនេះ កម្ពុជា អាចដឹកជញ្ជូនផលិតផលកសិកម្ម ទៅកាន់ប្រទេសទីបី ឆ្លងកាត់ឡាវ ឯឡាវ ក៏អាចចាត់ទុកកម្ពុជា ជាច្រកផ្លូវដឹកជញ្ជូនទំនិញពីឡាវ ទីកាន់ទីផ្សារអន្តរជាតិ ដោយឆ្លងកាត់កម្ពុជា និងប្រើប្រាស់ផែសមុទ្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រប្រែក្លាយប្រទេសឡាវពីប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រ (landlocked) ទៅជាប្រទេសដែលមានការតភ្ជាប់ (land-linked)។ បន្ថែមលើនេះ ក្នុងកិច្ចការថាមពល, ប្រមុខរដ្ឋាភិបាលទាំងពីរ បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានានូវសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម សនសៃ ស៊ីផាន់ដន បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសលើនយោបាយ-ការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ធនាគារ, កសិកម្ម, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កិច្ចការព្រំដែន, ការពារជាតិ និងសន្តិសុខ, ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ឆ្នាំ២០២៦ ជាឆ្នាំពិសេស នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ, ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពរួមគ្នារៀបចំសកម្មភាពឱ្យបានច្រើន ជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់។ ជាក់ស្ដែង ការធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ នាឱកាសនេះ ក៏ដូចជាគម្រោងយាងបំពេញព្រះរាជទស្សកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ គឺជាសក្ខីភាពជាក់ស្ដែងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងនយោបាយ ការទូតរវាងប្រទេសទាំងពីរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី