2026-02-11
គិត បុប្ផា
2026-02-11
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុនសរុបចំនួន ៣០១,៩០៤ដុល្លារអាម៉េរិក ដល់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។
កិច្ចសន្យាផ្តល់ជំនួយនេះ ចុះហត្ថលេខាដោយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី សម្រាប់ «គម្រោងស្តារប្រព័ន្ធធារាសាស្ត្រអូរស្រឡៅជ្រុំក្នុងខេត្តបន្ទាយមានជ័យ» ជាមួយអ្នកតំណាងនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និង «គម្រោងសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងដំឡើងឧបករណ៍នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី» ជាមួយអ្នកតំណាងនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រំពឹងថា ជំនួយឥតសំណងទាំងនេះ នឹងរួមចំណែកដល់ការពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជាបន្ថែមទៀត៕
នាំមកជូនដោយ