2026-02-12
គិត បុប្ផា
2026-02-12
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីសហការពង្រីកលទ្ធភាពទទួលហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
អនុស្សរណៈ ដែលចុះហត្ថលេខាដោយ ឯកឧត្តម តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត និងលោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ SME Bank ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នឹងផ្តល់មធ្យោបាយដ៏សំខាន់ ដែលជាកម្លាំងចលករគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម ការពង្រីក កែលម្អ ឬស្តារប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រតិបត្តិការអាជីវកម្ម ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
កិច្ចសហការសំខាន់ៗ ក្រោមអនុស្សរណៈនេះ រួមមាន៖ ផ្តល់ការគាំទ្រ និងសេវាកម្មហិរញ្ញវត្ថុ (ឥណទាន) រួមទាំងសិក្សាលទ្ធភាពក្នុងការផ្តល់លក្ខខណ្ឌពិសេស ដូចជាអត្រាការប្រាក់អនុគ្រោះ និងការសម្រួលនីតិវិធីឥណទានដោយទទួលយកអាជ្ញាបណ្ណធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ជំនួសទ្រព្យធានា, ផ្សព្វផ្សាយពង្រឹងការយល់ដឹងពីនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទាន និងការទទួលបានភាពពអនុលោមជូនដល់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងចូលរួមគាំទ្រសកម្មភាពចាំបាច់នានា និងលើកកម្ពស់ការអភិវឌ្ឍវិស័យទឹកស្អាត និងហិរញ្ញវត្ថុ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី