2026-02-13
ទូច សូរិយា
2026-02-13
ទូច សូរិយា
ភ្នំពេញ៖ គម្រោង «សួនកែច្នៃកាកសំណល់ - ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល» ដែលត្រូវបានសហការសិក្សាដោយអ្នកជំនាញពីក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ Company នឹងបង្កើតថាមពលស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ប្លាស្ទិកទៅជាអគ្គិសនី។
ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ក្រុមហ៊ុនទាំងពីរ ធ្វើបទបង្ហាញ អំពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ជាអាទិ៍៖ ទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន, បច្ចុប្បន្នភាពនៃការសិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានាសម្រាប់ការធ្វើប្រព្រឹត្តកម្មរោងចក្រកាកសំណល់ និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្តទៀត។
គម្រោងខាងលើនេះ ក៏នឹងបង្កើនអាយុកាលនៃទីលានចាក់សំរាម, លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ, លើកកម្ពស់វិស័យឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ តាមរយៈការសាងសង់រោងចក្រកែច្នៃកាកសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ និង ពង្រឹងការគ្រប់គ្រងការចំណាយក្នុងការកែច្នៃកាកសំណល់ក្នុងទីក្រុង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី