SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំង ឯកឧត្តម អ៊ិន សាកាន ជាអគ្គនាយកដើម្បីបន្តវេនដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ 


រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំង ឯកឧត្តម អ៊ិន សាកាន ជាអគ្គនាយកដើម្បីបន្តវេនដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ 
A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំង ឯកឧត្តម អ៊ិន សាកាន ជាអគ្គនាយកដើម្បីបន្តវេនដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ទាប់ពី ឯកឧត្តម ឡុង ណារ៉ូ អតីតអគ្គនាយកបានចូលនិវត្តន៍។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការតែងតាំងអគ្គនាយកបន្តវេន តបតាមបទដ្ឋានគតិយុត្តកំណត់ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវអភិបាលកិច្ចល្អ និរន្តរភាពស្ថាប័ន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព សម្រាប់សហគ្រាសសាធារណៈដ៏មានសារសំខាន់។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា វិស័យទឹកស្អាតមិនមែនមានតួនាទីត្រឹមតែជាមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាសុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដ៏មានសក្តានុពល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសនៅតាមតំបន់ជនបទ តាមរយៈការលើកកម្ពស់ផលិតភាព ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងការគាំទ្រដល់ដំណើរការឧស្សាហូបនីយកម្ម ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ មានបណ្តាញចែកចាយទឹកស្អាតប្រវែងសរុប ៥ ៦៤៦គីឡូម៉ែត្រ និងផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជនចំនួន ៥៣១ ៣០១តំណ នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។ គុណភាពទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តរក្សាភាពអនុលោមតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក ទន្ទឹមនឹងនោះ អត្រាប្រមូលប្រាក់ថ្លៃសេវាទឹកស្អាតសម្រេចបាន ៩៩,៩% ដែលបង្ហាញពីប្រសិទ្ធភាពប្រតិបត្តិការខ្ពស់។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានបីទស្សវត្សរ៍កន្លងមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រែក្លាយជាសហគ្រាសសាធារណៈដ៏ជោគជ័យមួយនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះប្រព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពបច្ចេក​ទេសខ្ពស់៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី