2026-02-14
គិត បុប្ផា
2026-02-14
គិត បុប្ផា
ភ្នំ្ពពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia សិក្សាលទ្ធភាពភ្ជាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SMEs)។
ក្នុងកិច្ចពិភាក្សាពីកិច្ចសហការ គាំទ្រការពង្រីករោងចក្រដំឡើងរថយន្ត Ford និងបង្កើនការផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុន រក្សាកំណត់ត្រាវឌ្ឍនភាពនៃការផលិត និងការរួមចំណែកដល់ឧស្សាហកម្មប្រតិគមន៍ (Backward Linkage) សម្រាប់ការបំពេញលក្ខខណ្ឌតម្រូវទីផ្សារនាពេលអនាគត និងជាយុទ្ធសាស្ត្រសម្រាប់ទាក់ទាញអតិថិជន។ ឯកឧត្តម ហែម វណ្ណឌី បានសរសើរចំពោះវឌ្ឍនភាពក្រុមហ៊ុន និងការវិនិយោគរយៈពេលវែង និងបានលើកឡើងដូច្នេះថា៖ «យើងត្រូវការក្រុមហ៊ុនអន្តរជាតិដូចជា RMAដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ ក្រសួង និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ រួមទាំងវិទ្យាស្ថានស្តង់ដារកម្ពុជា ត្រៀមខ្លួនគាំទ្រដល់ការពង្រីក និងការផលិតគ្រឿងបង្គុំរបស់ក្រុមហ៊ុន RMA»។
លោក ងន សាំង លើកឡើងថា ក្រុមហ៊ុន RMA Cambodia កំពុងផលិតគ្រឿងបង្គុំរថយន្តក្នុងស្រុក ដោយចាប់ផ្តើមពីការផលិតកៅអីសម្រាប់រថយន្ត Ford។ ក្នុងឱកាសនោះ លោក ងន សាំង បានអរគុណដល់ក្រសួង និងវិទ្យាស្ថានស្តង់ដារកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ដោយលើកឡើងថា RMA Cambodia បានដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវសម្រាប់ស្តង់ដារយានយន្តនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ២០២២ មក ក្រុមហ៊ុនបានផលិតរថយន្ត Ford ប្រមាណ ១៦.០០០គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា។
ក្រុមហ៊ុន RMA Cambodia គឺជាបុត្រសម្ព័ន្ធនៃ RMA Group ដែលជាក្រុមហ៊ុនពហុជាតិសាសន៍ មាន ប្រតិបត្តិការនៅទ្វីបអាស៊ី អាហ្វ្រិក សហរដ្ឋអាម៉េរិក និងអឺរ៉ុប។ ក្រុមហ៊ុនមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ហើយធ្វើអាជីវកម្មលើវិស័យចម្រុះ រួមមានយានយន្ត គ្រឿងចក្រធុនធ្ងន់ ឧបករណ៍ឧស្សាហកម្ម និងសេវាកម្មហិរញ្ញវត្ថុជាដើម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី