SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីព័ត៌មាន៖ សៀវភៅ «ស្នាមញញឹមខ្មែរ» មានអត្ថន័យលើសពីការបោះពុម្ពផ្សាយស្នាដៃអក្សរសិល្ប៍ គឺជាការរួមចំណែកលើកតម្កើងអត្តសញ្ញាណ និងវប្បធម៌ជាតិ


រដ្ឋមន្ត្រីព័ត៌មាន៖ សៀវភៅ «ស្នាមញញឹមខ្មែរ» មានអត្ថន័យលើសពីការបោះពុម្ពផ្សាយស្នាដៃអក្សរសិល្ប៍ គឺជាការរួមចំណែកលើកតម្កើងអត្តសញ្ញាណ និងវប្បធម៌ជាតិ
A+ A-

ភ្នំពេញ​៖​ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសៀវភៅ «ស្នាមញញឹមខ្មែរ» ឬជាភាសាបារាំង «Le Sourire du peuple cambodgien» ដែលជាស្នាដៃរួមគ្នារវាងអ្នកនិពន្ធខ្មែរ និងបរទេស តាមរយៈកិច្ចសហការរបស់ក្រុមសារព័ត៌មានថ្មីៗ និងគ្រឹះស្ថានបោះពុម្ពផ្សាយ Sipar។

ក្នុងឱកាសនោះ ឯកឧត្តមបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកនិពន្ធ អ្នករៀបចំ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាបង្កើតស្នាដៃនេះឡើង។

ឯកឧត្តមបានគូសបញ្ជាក់ថា សៀវភៅនេះមានអត្ថន័យលើសពីការបោះពុម្ពផ្សាយស្នាដៃអក្សរសិល្ប៍ ឬការប្រមូលផ្តុំរូបភាព និងរឿងរ៉ាវអំពីកម្ពុជា ពោលគឺជាការចូលរួមចំណែកក្នុងការថែរក្សា លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃរបស់ប្រជាជាតិខ្មែរ។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី