2026-02-16
គិត បុប្ផា
2026-02-16
គិត បុប្ផា
ភ្នំពេញ៖ «របាយការណ៍ស្តីពីការត្រៀមខ្លួនរបស់កម្ពុជាលើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយពុំប្រើប្រាស់ក្រដាសស្នាម» ជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់ ពោលគឺជាមូលដ្ឋានគ្រឹះក្នុងការជំរុញនីតិវិធីសច្ចាប័នលើកិច្ចព្រមព្រៀងក្របខណ្ឌ ដែលនឹងដើរតួជាកម្លាំងចលករក្នុងការធ្វើទំនើបកម្មប្រព័ន្ធពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងកាត់បន្ថយចំណាយលើប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ នេះជាប្រសាសន៍របស់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃរបាយការណ៍ខាងលើនេះ ជាជំនួយបច្ចេកទេស គាំទ្រដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UNESCAP) ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាព និងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការងារកិច្ចសម្រួលពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងការត្រៀមលក្ខណៈក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយពុំប្រើប្រាស់ក្រដាសស្នាម សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (CPTA) ដែលកម្ពុជា បានចុះហត្ថលេខាកាលពីឆ្នាំ២០១៧។
គួរបញ្ជាក់ថា កិច្ចប្រជុំពិនិត្យ និងវាយតម្លៃរបាយការណ៍ស្តីពីការត្រៀមខ្លួនរបស់កម្ពុជាលើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយពុំប្រើប្រាស់ក្រដាសស្នាម ដឹកនាំដោយ លោកជំទាវ តឹករ៉េត កំរង នឹងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ជាច្រើនរូប៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី