2026-02-26
ទូច សូរិយា
2026-02-26
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ជួបពិភាក្សាការងារជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាអំពីការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន ចូលក្នុងឧស្សាហកម្មផលិតអាហារ ជាទំនិញយុទ្ធសាស្ត្រ និងការបង្កើតបណ្តុំសហគ្រាសធុនតូចនិងមធ្យម សំដៅពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក។
ជាមួយនឹងបណ្តាញដឹកជញ្ជូនដ៏ទូលំទូលាយរបស់ខ្លួន ក្រុមហ៊ុន បានបង្កើត វីរៈ ប៊ុនថាំ ហ្វូដ នាពេលថ្មីៗនេះ ដោយផ្តោតលើរអាជីវកម្មពីរផ្នែក គឺផ្នែកពាណិជ្ជកម្ម និងបណ្តុំសហគ្រាសធុនតូចនិងមធ្យម។ ក្រុមហ៊ុន មានផែនការផលិត និងចែកចាយផលិតផលម្ហូបអាហារមានគុណភាពខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីផ្គត់ផ្គង់ទីផ្សារ។ ជាមួយគ្នានេះ អ្នកឧកញ៉ា សួ វីរៈ បានលើកឡើងថា តំបន់បណ្តុំសហគ្រាសរបស់ក្រុមហ៊ុន អាចផ្តល់គំរូអាជីវកម្ម បែបបណ្តាក់ទុករួមគ្នា ជាមួយការផ្តល់ហិរញ្ញប្បទានពីវិស័យធនាគារ មានហេដ្ឋារចនាសម្ព័ន្ធគាំទ្រស្រាប់ មានសេវាទីផ្សារ ប្រេនឌីង និងសេវាដឹកជញ្ជូនចម្រុះ ដើម្បីកាត់បន្ថយចំណាយ និងបង្កើនភាពប្រកួតប្រជែង។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ និងបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការវិស័យឯកជនដែលរឹងមាំ និងមានសមត្ថភាពវិនិយោគលើទំនិញយុទ្ធសាស្ត្រ និងផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន វីរៈ ប៊ុនថាំ ហ្វូដ សហការជិតស្និទ្ធជាមួយអង្គភាពបច្ចេកទេសរបស់ក្រសួង ដើម្បីទទួលបានការគាំទ្រលើការរៀបចំរោងចក្រ ស្តង់ដា ការធ្វើតេស្តវិភាគ វិញ្ញាបនបត្របញ្ជាក់គុណភាព និងការចុះបញ្ជីផលិតផលជាដើម ដើម្បីកសាងទំនុកចិត្តអ្នកប្រើប្រាស់។
ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យក្រុមហ៊ុនរៀបចំផែនការវិនិយោគ សម្រាប់ទាំងបំពេញតម្រូវការទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញ ដោយយកចិត្តទុកដាក់លើលក្ខខណ្ឌតម្រូវបរិស្ថាន-សង្គម-អភិបាលកិច្ច និងអនុវត្ត តាមស្តង់ដារអនាម័យ និងគុណភាពឱ្យបានត្រឹមត្រូវ។
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី