2026-05-07
ទូច សូរិយា
2026-05-07
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Zhisheng Energy បានបង្ហាញចំណាប់ក្នុងការស្វែងយល់អំពីបរិយាកាសវិនិយោគរបស់កម្ពុជា ពិសេសការសិក្សាអំពីលទ្ធភាពវិនិយោគលើការចម្រាញ់ប្រេង។ នេះជាការបញ្ជាក់របស់លោក Liu Hui ប្រធានក្រុមហ៊ុន Zhisheng Energy ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ការវិនិយោគលើការចម្រាញ់ប្រេងនៅកម្ពុជា គឺជាវិស័យអាទិភាព និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ ក្នុងនោះ ឯកឧត្តមប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏បានបង្ហាញអំពី «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការវិនិយោគក្នុងខេត្តព្រះសីហនុផងដែរ។
ជាមួយគ្នានេះ លោក Liu Hui បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់លើការរីកចម្រើន និងការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងសេដ្ឋកិច្ចដែលផ្សារភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់តំបន់ផ្សេងទៀតនៅកម្ពុជា និងអន្តរជាតិ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី